មនុស្ស​ ២​នាក់​ស្លាប់​បន្ថែម​ទៀត ខណៈ​ការតវ៉ា​ទូទាំងប្រទេស​អ៊ីរ៉ង់​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៤

2022/10/10 06:19:02 pm        288

អ៊ីរ៉ង់៖ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ទីតាំង​មួយចំនួន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​តវ៉ា​ដ៏​ហិង្សា​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជាច្រើន​ឆ្នាំ​មកនេះ បាន​ឈាន​ចូល​សប្ដាហ៍​ទី​៤។ មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់​។

​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ IranHR មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័​រ​វ៉េ​ហ្ស បាន​កំណត់​ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់​រហូតដល់ ១៥៤នាក់។ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ​ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ​៦០​នាក់​។ ក្រុម​អ្នកដើរ​ក្បួន​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ក្រវី​ស្បៃ​រុំ​ក្បាល ជំទាស់​ទៅ​នឹង​ការ​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម​។ នៅ​ក្នុង​តំបន់​មួយ​ចំនួន ម្ចាស់​ហាង​អាជីវ​កម្ម​បាន​បិទ​ហាង ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​ដោយ​ក្រុម​សកម្មជនជៀស​វាង​ការ​ខូច​ខាត​អាជីវកម្ម​ ឬ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ពី​ការ​ខាតបង់​។

​ការ​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា បន្ទាប់ពី​ការ​ស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ Mahsa Amini ជា​ស្ត្រី​ជនជាតិភាគតិច​ឃើ​ដ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​នគរបាល​អ៊ីរ៉ង់​ឃាត់ខ្លួន​សាកសួរ។ Amini ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បំពាន​ច្បាប់​ស្លៀកពាក់​ដ៏​តឹងរ៉ឹង​លើ​ស្ត្រី​របស់​សាសនា​អ៊ីស្លាម។ ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​តវ៉ា​បាន​រាលដាល​ពាសពេញ​ប្រទេស និង​ត្រូវ​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​១០០​នាក់ និង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm