សមាជិក​គ្រួសារ​សាច់ញាតិ​យំ​ខ្សឹក​ខ្សួល និង​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​ក្នុងពេល​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថៃ​

2022/10/10 06:55:58 pm        597

​ថៃ៖ សមាជិក​ក្រុម​គ្រួសារ​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអាទិត្យ នៅ​ខាងក្រៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ខណៈ​ពិធីបុណ្យ​មួយ​ត្រូវ​បាន​ធ្វើឡើង ​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​ច្រើន​បំផុត​របស់​ប្រទេស​ថៃ​។

​ក្រុម​គ្រួសារ​ដែល​កំពុង​មានទុក្ខ​បាន​មក​ប្រមូល​ផ្ដុំគ្នា​នៅ​វត្ត​អារាម​មួយកន្លែង ​ដើម្បី​បួងសួង និង​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ចៅ​របស់​ពួកគេ ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​ពី​សំណាក់​អតីត​មន្ត្រី​នគរបាល​ម្នាក់ នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​ក្នុង​ភាគ​ឦសាន​ប្រទេស​ថៃ​កាលពី​ព្រហស្បតិ៍​ ទី​៦ ខែ​តុលា​សប្ដាហ៍​មុន​។ ​សារព័ត៌មាន AP បាន​រាយការណ៍​ថា សមាជិក​ក្រុម​គ្រួសារ​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃអាទិត្យ​នៅ​វត្ត Rat Samakee មួយ​ក្នុងចំណោម​វត្ត​៣​ ជាទី​ដែល​សាក​សព​ជនរងគ្រោះ​ទាំង ៣៦​នាក់​ក្នុង​នោះ​ ២៤​នាក់​ជា​កុមារ និង​ភាគច្រើន​ជា​មត្តេយ្យ​សិក្សានឹង​ត្រូវ​តម្កល់​សម្រាប់​ពិធី​បុណ្យ​សព​ ​និង​បូជា​តាម​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​

​សាច់ញាតិ​បាន​អង្គុយ​នៅ​ខាង​មុខ​មឈូស​តូច​ៗ ខណៈ​ព្រះសង្ឃ​សូត្រ​ធម៌​អម​ជុំវិញ​។ ក្រោយ​មក​ពួកគេ​បាន​ដាក់​ថាស​ម្ហូប របស់របរ​ក្មេង​លេង និង​ទឹកដោះគោ​នៅ​ខាងក្រៅ​វត្ត​អារាម និង​ឧទ្ទិស​ទាន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កូនចៅ​របស់ពួកគេ​ដែល​បាន​ស្លាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm