នគរបាល​ថៃ​ចាប់ខ្លួន​អ្នកសារព័ត៌មាន CNN ២​នាក់​ពី​បទ​បំពាន​ចូល​កន្លែង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​

2022/10/10 07:28:14 pm        324

​ថៃ៖ ក្រុម​អ្នកសារព័ត៌មាន CNN ២​នាក់​ត្រូវបាន​ចាប់ខ្លួននៅក្នុង​ទីក្រុង Udon Thani ពីបទ​បំពាន​ច្បាប់​ចូល​ក្នុង​ទីតាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មនៅ​កន្លែងកើតហេតុ​សម្លាប់រ​ង្គា​ល​ក្នុង​ខេត្ត Nong Bua Lamphu ​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ​។

​អ្នកសារព័ត៌មាន​ជនជាតិ​អូស្ត្រាលី អ្នកស្រី Anna Coren វ័យ ៤៧​ឆ្នាំ​ដែល​បាន​រាយការណ៍​ពី​ខាង​ក្នុង​មណ្ឌល​ថែទាំ​កុមារ និង​កាមេរ៉ា​មែន​ជនជាតិ​អង់គ្លេស​របស់​អ្នកស្រី​គឺ​លោក Daniel Hodge​ វ័យ ៣៤ឆ្នាំត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍​នគរបាល Na Klang ដែល​មាន​មាន​សិទ្ធិ​អំណាច​លើ​កន្លែង​កើត​ហេតុ​ឧក្រិដ្ឋកម្ម​។ ​ការ​ចាប់​ខ្លួន​នេះ​មាន​ឡើងបន្ទាប់ពី​ប្រធាន​អង្គការ​រដ្ឋបាល​ឃុំ Uthai Sawan លោក Danaichoke Boonsom បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​បណ្ដាញ​សារព័ត៌មាន CNN នៅប៉ុស្តិ៍​នគរបាល ​Na Klang​។ ​លោក Danaichoke បាន​និយាយ​ថា ​សារព័ត៌មាន CNN បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​តំបន់ ពិសេស​សាច់ញាតិ​របស់​ក្រុម​ជនរងគ្រោះ​។​

សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​រូបភាព​ក្រាហ្វិក​ពី​មណ្ឌល​ថែទាំ​កុមារ ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ជា​សាធារណៈ និង​ការ ចោទប្រកាន់​ពី​សារព័ត៌មាន​ថៃ​ថា បាន​បំពាន​លើ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​។ ​នគរបាល​ថៃ​កំពុង​ស៊ើបអង្កេត​ពី​របាយការណ៍​មួយ​ដែល​ថា ក្រុមការងារ​សារព័ត៌មាន CNN បាន​ចូល​ទៅ​ក្នុង​ទីតាំង​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ ជាទី​ដែល​សិស្ស​មត្តេយ្យ​ជាង ​២០​នាក់​បាន​ស្លាប់ ​ខណៈ​ពួកគេ​កំពុង​ឈរ​រាយការណ៍​ពី​ការវាយប្រហារ​នោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm