រាជរដ្ឋាភិបាលសម្រេចបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះកែច្នៃ និងនាំចេញ

2022/10/10 07:53:01 pm        419

ភ្នំពេញ៖ អន្តរក្រសួងបានចាប់ផ្តើមប្រជុំអនុម័តសេចក្តីព្រាងចុងក្រោយ ដើម្បីបង្កើតរចនាសម្ព័ន្ធ​ដឹកនាំ និងគ្រប់គ្រងដើម្បីជួយលើកកម្ពស់ផលិតផល ស្វាយចន្ទីនៅកម្ពុជា ខណៈផលិតផលនេះ គឺ​ជាផលិតផលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច។

សន្និបាតកំណើតដំបូងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែតុលានេះ​ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងចុងក្រោយនៃលក្ខន្តិកៈសហព័ន្ធស្វាយចន្ទីកម្ពុជា​ដែល​ត្រូវបាន​រៀបចំ ​និងកែលម្អដោយក្រុមការងារ ​បន្ទាប់ពីបានប្រមែប្រមូល និងបញ្ចូលធាតុចូលដែល​ទទួលបានពីសិក្ខាសាលាណែនាំ ​និងប្រឹក្សាយោបល់ថ្នាក់តំបន់ មានចំនួនពីរលើក ដែល​បាន​ធ្វើឡើង​នៅក្នុងខែធ្នូ​ ឆ្នាំ២០២១ កន្លងមកនេះ។

ចំណែកទាក់ទងនឹងការបង្កើតរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រង គឺធ្វើឡើងតាមរយៈដំណើរ​ការ​បោះឆ្នោត​ដោយសន្និបាត ​ដើម្បីពិភាក្សា ​និងអនុម័តលើផែនការការងារ របស់សហព័ន្ធស្វាយ​ចន្ទីកម្ពុជា សម្រាប់ឆ្នាំខាងមុខ។

លទ្ធផលនៃសន្និបាតកំណើតដំបូងនេះ នឹងត្រូវបានចងក្រងជាឯកសារ និងរៀបចំជារបាយការណ៍​ដែល​ជា​ឯកសារចាំបាច់សម្រាប់ការចុះបញ្ជី​ ជាផ្លូវការនៅទៅក្រសួងមហាផ្ទៃ។

សន្និបាតកំណើតដំបូងនសហព័ន្ធស្វាយចន្ទីកម្ពុជា គឺមានការចូលរួមពីកសិករផលិតស្វាយចន្ទី​ប្រមាណពី ​៤០-៥០នាក់ ​ដែលជាអ្នកដឹកនាំ​ ឬតំណាងមកពីសមាគមស្វាយចន្ទីកម្ពុជា សហគមន៍​កសិកម្ម ឬក្រុមអ្នកផលិតស្វាយចន្ទីនៅក្នុងខេត្តទាំង ​១០ ដែលផលិតស្វាយចន្ទីធំជាងគេនៅកម្ពុជា គឺខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ​ក្រចេះ ​ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ។

តំណាងក្រុមហ៊ុនឯកជន មកពីក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុនពាណិជ្ជកម្មស្វាយចន្ទី និងអ្នកផ្គត់ផ្គង់​ធាតុចូលកសិកម្ម​ ប្រមាណពី២៥ ទៅ៣០នាក់ ​ដែលជាតួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទីនឹងត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួមក្នុងអង្គសន្និបាតកំណើតដំបូងនេះ៕ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm