កម្ពុជា​រក​ឃើញ​មនុស្ស៥៧៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​៧០​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩​

2021/04/27 09:59:58 am        37

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះថា មនុស្ស ៥៧៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈអ្នក​ជំងឺ​កូវីដ​១៩ចំនួន ៧០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា ករណី​ឆ្លង​ថ្មី​ទាំង ៥៧៦​នាក់​នោះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

បើ​តា​មក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ដល​់​ទៅ ៥៤៤​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​ខេត្ត​ស្វាយរៀង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៦​នាក់ ខេត្ត​ព្រះសីហនុ​រក​ឃើញ​ករណី​ថ្មី ១២​នាក់ ខេត្ត​សៀមរាប​រក​ឃើញ​ថ្មី ២​នាក់ និង​រក​ឃើញ ១​ករណី​ៗ​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​កំពង់ចាម។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣ ៦០៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩​ជា​លើក​ដំបូង។

ក្នុង​ចំណោម​តួលេខ​សរុប មនុស្ស​ដល់​ទៅ ៣ ០៧២​នាក់ ឬ​ស្មើ​នឹង​ជាង ៨២​ភាគរយ បាន​ឆ្លង​មេរោគ​កូវីដ​១៩​​ បន្ទាប់​ពី​ពួកគេ​បាន​ពាក់​ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ។

ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ៧០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។

គិត​មក​ដល់​​ថ្ងៃ​នេះ ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ បាន​កើន​ឡើង​ដល់ ១ ៩៨៤​នាក់​ហើយ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ ១ ៥៩១​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm