សារមន្ទីរវប្បធម៌ខេត្តកោះកុងមិនសូវមានអ្នកចូលទស្សនា

2022/10/10 09:10:43 pm        1.1 K

កោះកុង៖ ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីទីជិតឆ្ងាយ រមែងរំលង​ការចូលទស្សនា​បន្ទប់​សារមន្ទីរវប្បធម៌ខេត្តកោះកុង ​គឺមានតែសិស្សានុសិស្សតិចតួចប៉ុណ្ណោះ​ បានចូលស្វែងយល់ដឹង។ នេះបើតាមការឱ្យដឹងរបស់​ ប្រធានការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ក្នុងមួយសប្តាហ៍ មានមនុស្សមិនលើសពី១៥នាក់នោះទេ​ ដែលភាគច្រើនជាសិស្សានុសិស្ស ក្នុង ក្រុងខេមភូមិន្ទ ​បានចាប់អារម្មណ៍ចូលទស្សនាស្វែងយល់ដឹងពីប្រវត្តិវត្ថុបុរាណ ដែលដាក់តាំង​ក្នុងបន្ទប់​ សារមន្ទីរវប្បធម៌ខេត្តកោះកុង។

លោក ម៉ាក សេ ប្រធានការិយាល័យសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង បានឱ្យដឹងថា ​ភាពខ្សត់ចំនួនអ្នកចូលទស្សនាសារមន្ទីរនេះ ​ក៏ព្រោះតែកង្វះការផ្សព្វផ្សាយពីភាគី​ពាក់ព័ន្ធទៅកាន់សាធារណជន និងម៉្យាងទៀត ​ក្រុមការងារ ​មិនទាន់បានរកឃើញវត្ថុបុរណ ឬរបក​គំហើញថ្មី ​សម្រាប់ដាក់តាំងបង្ហាញបន្ថែម។

លោក ម៉ាក សេ បានឱ្យដឹងទៀតថា បន្ទប់សារមន្ទីរ ដែលនៅក្បែរទីលានទាត់បាល់ខេត្តសព្វថ្ងៃ វា ពុំមែនជា​អគារស្ដង់​ដារសារមន្ទីរនោះទេ​ ទើបនាំឱ្យការរៀបចំមិនទាន់ត្រឹមត្រូវស្អាតល្អ ដើម្បីបង្កើន​ភាពទាក់ ទាញអ្នកទស្សនា ​បើធៀបនឹងសារមន្ទីរតាមបណ្តាខេត្តផ្សេងៗ ។

គ្រាគ្មាន​អគារសារមន្ទីរនេះ លោក ម៉ាក សេ បានស្នើដល់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ មេត្តា ផ្តល់​ជំនួយឧបត្ថម្ភជាអគារសារមន្ទីរថ្មីមួយ ​សមស្របតាមបទដ្ឋានបច្ចេកទេសបេតិកភណ្ឌវប្បធម៌ សម្រាប់ ​ដាក់តាំងថែក្សាវត្ថុបុរណ និងរូបចម្លាក់ ​ដែលនៅសេសសល់។

ពាក់ព័ន្ធបញ្ហានេះ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុងទទួលបន្ទុកផ្នែកវប្បធម៌ ​បានឱ្យដឹង ថា លោកស្រី ​នឹងពិនិត្យក្តោបព័ត៌មានលើបញ្ហានេះ​ ឱ្យបានគ្រប់គ្រាន់ជាមុនសិន ទើបឆ្លើយតបថា​នឹងរិះរក ​យន្តការដោះស្រាយ និងគាំទ្រជ្រោមជ្រែងផ្សព្វផ្សាយបែបណាខ្លះ។

សូមបញ្ជាក់ថា ​វត្ថុបុរាណ ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងបន្ទប់សារមន្ទីរវប្បធម៌ខេត្តកោះកុង មានដូចជា​ ក្តារសំពៅលិចនៅកោះស្តេច ស្រុកគិរីសាគរ ក្តារមឈូសបុរាណនៅតំបន់​ទេសចរណ៍​ជីផាត ឧបករណ៍ភ្លេងបុរាណរបស់ជនជាតិភាគតិចរស់នៅតំបន់អារ៉ែង​ ស្រុកថ្មបាំង ភ្លុកដំរី កាំភ្លើងសម័យបុរាណ​ ក្រឡដាក់អង្ករ អំបិល និងឧបករណ៍ពិសារស្លារម្លូ ។ល៕ អត្តបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm