បំណាក់​ដី​នៅ​ទូទាំង​ទីក្រុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បណ្តាល​ឲ្យ​មនុស្ស​ ២៥​ស្លាប់

2022/10/10 09:33:34 pm        407

​វ៉េ​ណេ​ស៊ុយ​អេ​ឡា៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បំណាក់​ដី​បង្កឡើង​ដោយ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំងជាច្រើន​ថ្ងៃ​ បាន​បោកបក់​ទូទាំង​ទីក្រុង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥​នាក់​ស្លាប់ ខណៈ​ទឹកជំនន់​បាន​ហូរ​នាំយក​ដីល្បាប់ ថ្ម និង​ដើមឈើ​ឆ្លងកាត់​សង្កាត់​នានា ហើយ​មនុស្ស​រាប់សិប​នាក់​បាន​បាត់​ខ្លួន​។​

​ពលរដ្ឋ​តំបន់ Las Tejerías ក្រុង ​Santos Michelena ជាទី​ក្រុង​កសិឧស្សាហកម្ម​ក្នុង​រដ្ឋ Aragua ចម្ងាយ ៨៧​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង Caracas មាន​ពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​ទៅដល់​ទី​សុវត្ថិភាព​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ​កម្ទេចកម្ទី​បាន​ធ្លាក់​មកពី​លើ​ភ្នំ​មកលើ​ពួកគេ​។ អនុ​ប្រធានាធិបតី​លោកស្រី Delcy Rodríguez បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ចំនួន​អ្នកស្លាប់​ផ្លូវការ​បាន​កើនឡើង​ដល់ ២៥​នាក់ បន្ទាប់ពី​ការរកឃើញ​សាកសព​ចំនួន ២០​នាក់​កាលពី​ថ្ងៃអាទិត្យ​។

​វីដេអូ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​បានបង្ហាញ​លំនៅឋាន និង​អគារ​ពាណិជ្ជ​មួយចំនួនរង​ការខូចខាត ខណៈ​ពលរដ្ឋ​មក​មើល​ជុំវិញ​តំបន់​នោះ​។ ទីជម្រក​ត្រូវបាន​រៀបចំឡើង​ សម្រាប់​ការពារ​អ្នក​ដែល​បាត់បង់​លំនៅឋាន​របស់​ពួកគេ​។ អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​បំពេញការងារ​ដើម្បី​ស្វែងរក និង​ជួយសង្គ្រោះ​ដោយមាន​ជំនួយ​ពី​សត្វ​សុនខ និង​យាន​ដ្រូ​ន​។ ​បុគ្គលិក​សង្គ្រោះ និង​គ្រឿងចក្រ​ធុន​ធ្ងន់បាន​ទាញ​យកចេញ​កម្ទេចកម្ទី ​ដើម្បី​សម្អាត​ផ្លូវ និង​ស្តារ​សេវា​អគ្គិសនី និង​ទឹក​ដើម្បី​ប្រើប្រាស់​ឡើងវិញ​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm