លោក Zelensky៖ រុស្ស៊ី​គួរតែ​ត្រូវ​បាន​កំណត់​ថា​ជា​រដ្ឋ​ភេរវករ​ ខណៈ​វាយប្រហារ​លើ​ទីក្រុង Zaporizhzhia

2022/10/10 09:49:10 pm        611

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃអាទិត្យ​បាន​បន្ត​ការ​អំពាវ​នាវ​របស់លោក​ឱ្យ​កំណត់​ប្រទេស​រុស្ស៊ី​ថា ​ជា​រដ្ឋ​ភេរវ​ករ​ បន្ទាប់ពី​ការ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង Zaporizhzhia បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​។ លោក Zelenskyy និយាយ​ថា អំពើ​ភេរវកម្ម​គឺជា​បទឧក្រិដ្ឋ​ដែល​ត្រូវតែ​ទទួល​ទណ្ឌកម្ម​។

​អំពើ​ភេរវកម្ម​នៅ​កម្រិត​រដ្ឋ​គឺជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដ៏​ឃោរឃៅ​បំផុត​មួយ ដែល​គំរាមកំហែង​មិន​ត្រឹម​តែ​ប្រទេស​ណា​មួយ​នោះ​ទេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​បាន​គំរាម​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល​។ លោក​និយាយ​ថា រុស្ស៊ី​គួរ​តែ​ត្រូវ​បាន​ថ្កោលទោស និង​ដាក់​ឲ្យ​នៅ​ឯ​កោ​នៅ​គ្រប់​កម្រិត​ នៅមុន​ការបោះឆ្នោត​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ពេល​ខាងមុខ ដោយសារតែ​ការប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​ដាក់បញ្ចូល​តំបន់​នានា ​របស់​អ៊ុយ​ក្រែ​ន​ជា​ឧប​សម្ព័ន្ធ​។​ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Zaporizhzhia ពេញ​មួយ​យប់​បាន​វាយប្រហារ​លើ​អគារ​លំនៅឋាន បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​។

លេខា​ក្រុមប្រឹក្សា​ទីក្រុងលោក Anatoliy Kurtev បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពេញ​មួយ​យប់ ហើយ​លំនៅឋាន​ឯកជន​យ៉ាងតិច​ ៥​ខ្នង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង និង​ប្រហែល ៤០​ខ្នង​រង​ការខូចខាត​។ បន្ទាប់ពី​ការវាយប្រហារភ្លាមៗ​នោះ​ក្រុមប្រឹក្សា​ទីក្រុង​បាន​និយាយថា មនុស្ស ១៧​នាក់​ស្លាប់ ប៉ុន្តែ​ក្រោយមក​បាន​កែប្រែ​តួលេខ​អ្នកស្លាប់​ដោយ​នគរបាល​ក្នុង​តំបន់​បាន​រាយការណ៍​ថា មនុស្ស ១៣​នាក់​ស្លាប់ និង​ជាង ៦០​នាក់​រងរបួស ដែល​យ៉ាងហោចណាស់ ១០​នាក់​ជា​កុមារ​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm