Max Verstappen គ្រង​ជើងឯក F1 ពិភពលោក​លើក​ទី២ ក្រោយ​ឈ្នះ​នៅ​ជប៉ុន​

2022/10/10 10:19:30 pm        55

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង F1 ហូ​ឡង់ Max Verstappen បាន​ក្លាយជា​ជើងឯក​ពិភពលោក F1 ពី​ររដូវ​កាល​ជាប់​គ្នា​ ក្រោយឈ្នះ​ការប្រកួត​នៅ​ទឹកដី​ជប៉ុន​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ ​ការប្រកួត​ដែល​មាន​ការរំខាន​ដោយសារ​ភ្លៀង​ធ្លាក់ត្រូវបាន​ផ្អាក​វិញ​ ក្រោយ​ប្រណាំង​បាន ២ជុំ​រង់ចាំ​ស្ថានភាព​អាកាស​ធាតុ​ល្អប្រសើរ​ឡើងវិញ​។

​​ការ​ចាប់ផ្តើម​ឡើងវិញ Max Verstappen ដែល​ឈ្នះ​ប្រកួត​យក​ទី​ចេញដំណើរ​កាលពី​ថ្ងៃ​សៅរ៍ បាន​រក្សា​ការ​នាំមុខ​របស់ខ្លួន​តាំងពី​ពេលចេញ​ដំណើរ​រហូតដល់​ទី​ព្រ័ត្រ​។ ​ដំបូង​ឡើយការកំណត់​ជើងឯក​ពិភព​លោក​ត្រូវ​រង់ចាំ​នៅ​ទីលាន​បន្ទាប់​ដោយសារតែ Charles Leclerc បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ២ នៅ​ជប៉ុន​នេះ តែ​កីឡាករ​របស់ Ferrari រូបនេះ​មាន​កំហុស​នៅ​ផ្លូវបត់​ចុងក្រោយ​នៃ​ជុំ​ចុង​ក្រោយ​ធ្វើឱ្យ FIA សម្រេច​ពិន័យ ៥វិនាទី​ធ្វើឱ្យ Sergio Perez ឡើងមក​លេខ២ ឯ Leclerc ធ្លាក់​ទៅ​លេខ៣ វិញ​។

​​យោងតាម​លទ្ធផល​នេះ Max Verstappen ឈ្នះ​ពិន្ទុ​ដាច់​ក្នុង​តារាង​ជើងឯក​ពិភពលោក ១១៤ពិន្ទុ​ពីលើ Charles Leclerc គ្រប់គ្រាន់​ល្មម​ដើម្បី​គ្រង​ជើងឯក​បើទោះបី​នៅសល់ ៤ទីលាន​ទៀត​ក៏ដោយ ខណៈ​ដែល Sergio Perez ឡើងមក​លេខ២ ក្នុង​តារាង​ជើងឯក​។ ​ទីលាន​បន្ទាប់ពី​ចំនួន​ដែល​នៅសល់​រួមមានសហរដ្ឋអាមេរិក​ថ្ងៃទី២១ ខែតុលា​នេះ, ម៉ិ​ក​ស៊ិ​ក​ថ្ងៃទី២៨ ខែតុលា​នេះ, ប្រេ​ស៊ី​ល​ថ្ងៃទី១១ ខែ​វិច្ឆិកា និង​ចុងក្រោយ​នៅ​អារ៉ាប់​រួម​ថ្ងៃទី១៨ ខែវិច្ឆិកា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm