កំពង់ឆ្នាំង ៖ ក្រោយពីការចុះអង្កេតស្រាវជ្រាវបន្ថែមរវាងក្រុមការងារក្រសួង និងមន្ទីរកសិកម្ម នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា៖ ខេត្តកំពង់ឆ្នាំង គិតត្រឹមល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ស្រូវស្រាលបង្កើនរដូវរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេសាបសរុបចំនួន៥ស្រុក ស្មើនឹង១៩ឃុំ សរុបផ្ទៃដីចំនួន ៧៩៩,២០ ហិកតា ស្មើនឹង១ ៤៦២ គ្រួសារ ។ ក្នុងនោះ ១.ស្រុកបរិបូណ៌ រងផលប៉ះពាល់ ៦ឃុំ (ពន្លៃ ខុនរ៉ង ផ្សារ មេលំ ចក ត្រពាំងចាន់) ចំនួន២៥៤ហិកតា ស្មើនឹង ៤៨១គ្រួសារ។ ស្រុកកំពង់លែង រងផលប៉ះពាល់ ៥ឃុំ (ស្វាយរំពារ ដារ ច្រណូក ពោធិ៍ ត្រងិល) មានចំនួន ១០៤ ហិកតា ស្មើនឹង២២៣ គ្រួសារ។ ស្រុករលាប្អៀរ រងផលប៉ះពាល់ ៥ឃុំ (គោកបន្ទាយ អណ្ដូងស្នាយ ស្វាយជ្រុំ ជ្រៃបាក់ ទឹកហូត) មានចំនួន ២៥៣,៧០ ហិកតា ស្មើនឹង ៣២៥ គ្រួសារ។ ស្រុកកំពង់ត្រឡាច រងផលប៉ះពាល់ ២ឃុំ (សែប និងតាជេស) មានចំនួន ៧៧,៥០ ហិកតា ស្មើនឹង ៣១៨ គ្រួសារ ស្រុកជលគីរី រងផលប៉ះពាល់ ១ឃុំ (ព្រៃគ្រី) មានចំនួន ១១០ ហិកតា ស្មើនឹង ១១៥ ហិកតា ៕ អត្ថបទ ៖ ហុង វាស្នា






