ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)

2022/10/11 04:59:56 pm        490

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់តុលាការកំពូល ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារលោកស្រី ទេព កុលាប និងគ្រួសារ កាលពី១០ឆ្នាំមុន ដែលជាការចាប់ផ្តើម នៃ​ការ​រីក​ចម្រើន នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) មកដល់បច្ចុប្បន្ននេះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសង្គ្រោះលោកស្រីទេព កុលាប លោកជំទាវ ហ៊ុន​ ម៉ាណា បានប្រើប្រាស់លុយជាង២លានដុល្លារសហរដ្ឋអាមេរិកទុកសម្រាប់ប្រើប្រាស់ធ្វើទំនើបកម្ម និង​ទប់កំខាតទូរទស្សន៍បាយ័នទៅជួយលោកស្រីកទេព កុលាប ដើម្បីសងទៅលោកឧកញ៉ា កុក អាន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហៅខ្លួនឯងថា ជាបុរសចិត្តដែក តែភ្នែកទន់។ សម្តេច​បញ្ជាក់​ថា «លោកមិនអាចឈរមើលរឿងអយុត្តិធម៌កើតឡើងបានឡើយ ក្នុងនោះមាន​រឿង​រប​ស់​លោក​ស្រីទេព កុលាប និងក្រុមគ្រួសារផងដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះយើងមិនមានរៀបចំ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាននានាទូទាំងប្រទេស ចាប់ផ្តើមនាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តនានា ផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតចំប្រឹងប្រែង និងការត្រៀមរៀបចំ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល។

- សម្តេចតេជោ ហ៊ុន​ សែន បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ស្តាប់ហើយត្រូវអនុវត្តន៍ភ្លាម) ពាក់ព័ន្ធ​ការ​ផ្លាស់ប្តូរ​ទី​កន្លែង​របស់ឪពុកម្តាយ អាណាព្យាបាលក្មេងៗ ឬសិស្សានុសិស្ស ត្រូវ​ប្រាកដថា​ទោះ​ពួក​គាត់​ចល័ត​ដល់​ទីណាក៏ដោយ ត្រូវឱ្យពួកគេទទួលបានការអប់រំ បណ្តុះបណ្តាល។

- សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសដោយសម្តែងមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមរបស់វិស័យឯកជន វិនិយោគលើការអប់រំ បណ្តុះបណ្តាល គ្រប់កម្រិត ដែលជាការធានា និងចូលរួមជាមួយរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលធនធានមនុស្ស។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ទាំងអស់សូមផ្តោតសំខាន់ និង​កុំបោះបង់​ចោល​ការ​បណ្តុះបណ្តាល​លើ​វគ្គ​ជំនាញ​ (បណ្តុះបណ្តាលលើឯកទេស ឬជំនាញ)ព្រោះវគ្គទាំងនោះ មានសារសំខាន់ និងជាតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបញ្ចប់មុងតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធ្វើឡើងស្របតាមតាមមាត្រ នៃច្បាប់របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ពាក់ព័ន្ធការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាមនុស្សល្ងង់ ខ្វះការ​សិក្សា​ស្រាវជ្រាវ។

- សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​នោះទេ គ្រាន់តែធ្វើមិនបានដូចអ្វីដែលសម្តេចចង់បានតែប៉ុណ្ណោះ ហើយ​សម្តេច​ក៏​បាន​ទូល​ព្រះមហាក្សត្រ​រួចហើយដែរ ដើម្បីតែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នករៀបរៀងភាពយន្តជីវប្រវត្តិសម្តេចក្នុងសម័យតស៊ូ សូមធ្វើឱ្យផ្ចិតផ្ចង់ កុំខ្ជះខ្ជាយ និងឱ្យត្រឹមត្រូវ តាមភាពជាក់ស្តែងសម័យនោះ ព្រោះប្រវត្តិសាស្ត្រមិនអាចបំភ្លៃបានឡើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាពយន្តប្រវត្តិសាស្ត្ររៀបរាប់ពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យសង្គ្រាម គ្រោងប្រើប្រាស់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក ដែល​ថវិកាទាំងនោះ គឺជាថវិកាផ្ទាល់ខ្លួន ដោយមិនមាន​ប្រើប្រាស់​ថវិកា​រដ្ឋ​មួយ​កាក់​មួយ​សេន​ណាឡើ​យ។

- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឲ្យរឹតបន្តឹងការការពារសន្តិសុខឲ្យខ្ពស់បំផុត(ផ្លូវគោក, ផ្លូវទឹក និងអាកាស) ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀតដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្តឹងឧទ្ធរណ៍ទៅតុលាការបារាំងដោយសារការមិនទទួលបានប្រាក់សំណង ១អឺរ៉ូពីជនម្នាក់ឈ្មោះ សម រង្ស៊ី ឡើយ ព្រោះអ្វីដែលសម្តេចទទួលបាន គឺយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង គឺគ្រប់គ្រាន់ជាទីពេញចិត្តហើយ។

- សម្តេចតេជោ ហ៊ុន​ សែន ប្រកាសជំហរជាអន្តរជាតិរបស់កម្ពុជាមិនគាំទ្រ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំង ដើម្បីរំលោភបំពានលើអធិបតេយ្យភាពប្រទេសផ្សេងឡើយ ដោយសម្តេចចោទជាសំនួរថា «បើគេរំលោភបំពានលើយើង តើយើងគិតយ៉ាងម៉េច..?»

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៥១នាទី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        78
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm