កម្ពុជាទទួលបានក្រុមហ៊ុនមួយទៀតហើយ កំពុងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ

2022/10/11 07:25:41 pm        422

ក្រចេះ៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ជាក្រុមហ៊ុនថ្មីមួយទៀត បានបើកដំណើរការ​អាជីវកម្មស្ល និងចាក់ចេញជាដុំមាសជាលើកដំបូងរបស់ខ្លួននៅកម្ពុជា ដោយមានផែនការផលិត​ឱ្យបាន ​៦០គីឡូក្រាម ​នៅក្នុងជំហាន៣ខែដំបូងនេះ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ បាន​អញ្ជើញ​ចូលរួម​ក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ ​របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ ​ក្នុងនោះ គឺបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសរបស់ខ្លួន ដោយ​បាន​កត់ត្រា​ថ្លឹងកំហាប់រ៉ែមាស ​មានទម្ងន់ជាង ៧,៨ ពាន់ក្រាម និងបានយកកំហាប់រ៉ែមាស​នោះទៅស្ល និងចាក់ចេញជាដុំមាស ​បានចំនួន ៧ដុំ ​ដោយមានទម្ងន់សរុបជាង ៨,២ ពាន់ក្រាម ដែលមានអត្រាភាពសុទ្ធប្រមាណ ៩៩.៩% ។

ជុំវិញការធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​សម្រាប់គម្រោងសាកល្បង ​៣ខែដំបូងនេះ ក្រុមហ៊ុន Xing Yuan Kanng Yeak គ្រោងផលិតឱ្យបាន ​៦០ គីឡូក្រាម ​គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខ​ ពោលគឺក្នុងមួយខែៗ ក្រុមហ៊ុន នឹងជម្រុញផលិតឲ្យបានក្នុងរង្វង់ប្រមាណ ២០ គីឡូក្រាម។

ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ ​លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បី​ប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួនចនៅស្រុកសំបូរ​ ខេត្តក្រចេះ។

ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែ​ដោយ​សារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួននៅក្នុងខែ ​តុលា ឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាស កម្ពុជាទទួលបានការធ្វើអាជីវកម្មចម្រាញរ៉ែមាស​មាន​ចំនួន ៣ ក្រុមហ៊ុន, ក្នុងនោះ ក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd ទទួលបាន​អាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ និងថាមពល ​ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន ឌែលខម (Delcom Cambodia )​ ជាក្រុមហ៊ុនខ្នាតមធ្យម បានធ្វើអាជីវកម្ម នៅក្នុងស្រុករវៀង​ ខេត្តព្រះវិហារ និងក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជា​ក្រុមហ៊ុនទី៣ បានចាប់ផ្តើមធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm