ពិធីបុណ្យអុំទូកខេត្តបាត់ដំបងបញ្ចប់ដោយជោគជ័យ និងទាក់ទាញទេសចរបានជិត២០ម៉ឺននាក់

2022/10/11 08:32:09 pm        337

បាត់ដំបង៖ ពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែតុលាឆ្នាំ២០២២ បានបញ្ចប់ទៅដោយជោគជ័យជាមួយ នឹងការទាក់ទាញបានភ្ញៀវទេសចរជិត ២០ម៉ឺននាក់បានមកកម្សាន្តក្រោមបរិយាកាសសប្បាយរីករាយ សុខសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អុំទូកខេត្តបាត់ដំបងរយៈពេលពីរថ្ងៃ បានទទួលជោគជ័យ សប្បាយរីករាយទាំងអស់គ្នា។រាល់កង្វះខាតឆ្នាំនេះ នឹងត្រូវយកទៅកែលំអនៅឆ្នាំក្រោយ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ភ្ញៀវទេសចរ​ដែលបានមកកម្សាន្ត​ក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២២នេះ ​មានចំនួន ១៨៩ ១៦៧ នាក់ក្នុងនោះភ្ញៀវជាតិចំនួន ១៨៨ ៩៥៧ នាក់និងអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។

ប្រជាពលរដ្ឋ បានសម្ដែងការអារម្មណ៍សប្បាយរីករាយ និងកក់ក្ដៅយ៉ាងក្រៃលែង​ចំពោះសន្តិសុខ​សុវត្ថិភាព និងសណ្ដាប់ធ្នាប់ដែលរដ្ឋបាលខេត្តបានរៀបចំយ៉ាងល្អប្រសើរ។

ក្នុងពិធីបិទការប្រណាំងទូកអបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់​ស្ទឹងសង្កែ ក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀត​បាន​ចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជា​ចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

សម្ដេច ក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូក​ដែល​បានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កម្មវិធីសំខាន់ៗក្នុងពិធីបុណ្យអុំទូករួមមាន៖ ការបួងសួងសុំសិរីសួស្តីជូន​ដល់​កងទ័ពជើងទឹកមុនចេញដំណើរការពារដែនទឹក,ដង្ហែក្បួនកងទ័ពជើងទឹកចេញពីមុខសាលាខេត្ត ឆ្ពោះទៅវេទិកាអុំទូក,ការសម្តែងសិល្បៈរបស់អង្គការហ្វារពន្លឺសិល្បៈ,ការដង្ហែក្បួនទូកចេញពីមុខ​វេទិកា​ឆ្ពោះទៅដើមទីប្រកួត,បង្ហោះប៉េងប៉ោង​ចម្រុះពណ៌នៅមុខវេទិកា​ផ្នែកខាង​កើតស្ទឹង,ការសម្តែងឆត្រយោង (Para motor) តាមបណ្តោយដងស្ទឹង, កម្មវិធីប្រណាំងទូកចំនួន ៣៥ គ្រឿង, ពិធីដង្ហែប្រទីប និងបណ្តែតប្រទីប,ការបង្ហោះគោម នៅបរិវេណមុខខ្លោងទ្វារ​សាលាខេត្ត,ការបាញ់កាំជ្រួច,ការសម្តែងសិល្បៈលាយឡំជាមួយប្រទីបលើផ្ទៃទឹក ដោយអង្គការហ្វារពន្លឺសិល្បៈ ការប្រគំតន្ត្រីបុរាណសម័យ,ការតាំងពិព័រណ៌ផលិតផល និងស្តង់លក់​អាហារនៅតាមបណ្តោយផ្លូវខាងកើតស្ទឹងសង្កែ,ការប្រគុំតន្រ្តីខ្នាតធំនៅសួននាគបាញ់ទឹក ដើម្បីបង្កើតទស្សនីភាពពេលរាត្រីជូនភ្ញៀវទស្សនា៕អត្ថបទ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm