លោក​ Lukashenko ព្រមានអ៊ុយក្រែន ដោយលើកឡើងថា បេឡារុស និងរុស្ស៊ី នឹងដាក់ពង្រាយក្រុមយោធាចម្រុះ

2022/10/11 09:19:37 pm        401

បេឡារុស៖ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Belta ប្រធានាធិបតី​​​បេឡារុស​ ​លោក Alexander Lukashenko ​បាននិយាយថា ​បេឡារុស និង​រុស្ស៊ី នឹង​ដាក់​ពង្រាយ​​កងកម្លាំង​​​យោធាពិសេស​ ​រួមគ្នា​​​ឆ្លើយតបទៅ​នឹង​​អ្វីដែលលោក​​ហៅថា​ ជាការ​បង្កើន​​​ភាព​តានតឹង​ នៅលើ​​​ព្រំដែន​ភាគ​ខាងលិច​​​របស់​ប្រទេសនេះ​ ។​

លោក​ Lukashenko ​បាននិយាយកាលពីថ្ងៃចន្ទ​ថា ​ប្រទេស​ទាំង២​ បានចាប់ផ្ដើម​​​​រួមកម្លាំង​​គ្នា​​​​២​ថ្ងៃមុន​ ​​ទំនង​ជា​​​​បន្ទាប់ពី​ការបំផ្ទុះ​​​​​ស្ពាន​​មួយ​ដែលតភ្ជាប់​ពី​រុស្ស៊ី​ទៅកាន់​ឧបទ្វីបគ្រីម៉េ​ ​ដែល​រុស្ស៊ី​បានដាក់​បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​កាលពី​ឆ្នាំ​ 2014 ។

សេចក្ដី​ប្រកាសនេះ មាន​ឡើង​​​​ ខណៈរុស្ស៊ីវាយប្រហារ​ដោយមីស៊ីលលើ​​ទីក្រុង​​ជាច្រើន​​​ទូទាំង​អ៊ុយក្រែន រួមទាំង​រដ្ឋធានី Kyiv ដែលជា​ការវាយប្រហារ​លើកដំបូង​ក្នុង​ពេលជាច្រើនខែមកនេះ។​

ទីភ្នាក់​ងារសារព័ត៌មាន​​ Belta ​បានដកស្រង់សម្ដី​របស់​​លោក​ Lukashenko ខណៈ​និយាយអំឡុង​កិច្ច​ប្រជុំជាមួយ​ក្រុមមន្ត្រី​សន្តិសុខ​​ ថា ​ខ្ញុំ​បាន​និយាយ​រួចមកហើយថា ថ្ងៃនេះ ប្រទេស​​អ៊ុយក្រែន​​ មិន​​ត្រឹម​តែជាប្រធានបទដែល​​ត្រូវ​​លើកយកមកពិភាក្សា​ទេ​​​ ​​ថែមទាំង​មាន​គម្រោង​វាយ​ប្រហារ​លើ​​​មកលើ​​​ដែនដី​របស់បេឡារុស​ទៀត​ផង ។

លោក​ពុំ​បាន​ផ្ដល់ភស្តុតាងណាមួយ​ចំពោះ​ការអះអាងនោះទេ។ម្ចាស់​របស់​ពួកគេ​​​កំពុង​​រុញ​​ពួកគេ ​ឲ្យចាប់ផ្ដើម​​សង្រ្គាម​​​ទល់​នឹង​បេឡារុស​ក្នុងការទាញ​​​យើង​ឲ្យ​ពាក់ព័ន្ធនៅ​ទីនោះ​។​ ​

​​លោក​ បាន​បន្ថែម​ថា ​យើង​បាន​​ព្រមព្រៀង​បញ្ជូន​​​កងកម្លាំង​ប្រមូល​ផ្ដុំ​ក្នុងតំបន់​នៃ​សហព័ន្ធរុស្ស៊ី និង​សាធារណរដ្ឋ​បេឡារុស​ ។ លោក​​ Lukashenko​ ពុំ​បាន​បញ្ជាក់​ច្បាស់​​ពី​ទីតាំង​ដែល​​ត្រូវ​បញ្ជូន​​ទាហាន​​ទៅនោះទេ៕សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm