UN ទាត់ចោលជាសាធារណៈនូវការអំពាវនាវរបស់រុស្ស៊ីសុំឲ្យបោះឆ្នោតសម្ងាត់លើបញ្ហាអ៊ុយក្រែន

2022/10/11 09:26:32 pm        411

UN ៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​​បានបោះឆ្នោត​កាលពីថ្ងៃចន្ទ​​​​ទី១០​តុលា ​​​​​​ទាត់ចោល​ការអំពាវនាវរបស់​រុស្ស៊ី ដែលស្នើសុំឲ្យមហាសន្និបាទ​​​សមាជិក​មាន​​193 ​ប្រទេស​ បោះឆ្នោត​សំងាត់​នៅសប្ដាហ៍​នេះ ​​លើបញ្ហា​ថា តើត្រូវ​ថ្កោល​ទោស​សកម្មភាព​​របស់​ទីក្រុង Moscow ​​​ក្នុងការ​ដាក់បញ្ចូល​​​ជា​ឧបសម្ព័ន្ធ​ដោយ​ផ្នែក​លើ​តំបន់​​​ចំនួន៤ ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ មាន Donetsk, Luhansk, Kherson និង​Zaporizhzhia ​​ឬអត់ ។

មហាសន្និបាត អង្គការសហប្រជាជាតិ ​​​​បាន​សម្រេចដោយ​​មាន​សំឡេងគាំទ្រ​​​​​107 ថា​ខ្លួន​​នឹង​បោះឆ្នោត​ជា​សាធារណៈ​​​​ និង​មិនបោះឆ្នោតសំងាត់ទេ​ ​លើ​ពង្រាង​សេចក្ដី​​សម្រេច​​ ​​ដែល​នឹង​ថ្កោលទោស​ការធ្វើ​ប្រជាមតិ​​​​ក្លែងក្លាយ ​ ​​និង​​ការ​​ប៉ុនប៉ង​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​ដោយខុសច្បាប់​ ​ ។ក្រុមអ្នកការទូត ​​និយាយថា ​​ការបោះឆ្នោត​​លើ​សេចក្ដីសម្រេច​​​នេះ ​ទំនង​ជានឹង​ធ្វើឡើង​នៅថ្ងៃពុធស្អែក​​នេះ។

មាន​ប្រទេស​​ចំនួន​ ១៣ ប៉ុណ្ណោះ​​​កាល​ពីថ្ងៃចន្ទ​​​ដែល​បាន​ជំទាស់​​ការរៀបចំបោះឆ្នោត​ជាសាធារណៈលើពង្រាង​ ​សេចក្ដីសម្រេច​ ​​ចំណែក​​ប្រទេស​៣៩​​​ទៀត ​បាន​​​អនុបវាទ​ និង​​​ប្រទេស​មួយ​ចំនួនទៀត ​មិនបានបោះទេ ។

​​រុស្ស៊ី ​​​បាន​​លើកឡើងថា ការបោះឆ្នោតសំងាត់​​​ជារឿងចាំបាច់​ ​ ព្រោះលោក​ខាងលិច​​​កំពុង​ទទូច​ថា ​​​វាអាច​ជួប​ការលំបាក​​​ខ្លាំង ប្រសិនបើ​ ជំហរ​​​នានា​​ត្រូវ​បាន​បញ្ជាក់​ជាសាធារណៈនោះ៕ ​


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm