ប្រជាជនហៃទី បដិសេធការអំពាវនាវសុំកងកម្លាំងប្រដាប់អាវុធអន្តរជាតិ

2022/10/11 09:58:46 pm        291

ហៃទី៖ ប្រទេសហៃទី បានអំពាវនាវសុំឱ្យមានកងកម្លាំងប្រដាប់អាវុធអន្តរជាតិ ខណៈក្រុមជន​អន្ធពាល និងក្រុមបាតុករធ្វើឱ្យប្រទេសនេះជាប់គាំង ក្នុងពេលមានការខ្វះប្រេង និងទឹកប្រើប្រាស់ ខណៈអង្គការសហប្រជាជាតិពិចារណាលើការដាក់ពង្រាយកងកម្លាំងប្រដាប់​អាវុធយ៉ាងឆាប់រហ័ស ដើម្បីជួយបញ្ចប់វិបត្តិនៅប្រទេសហៃទី។

ការបិទផ្លូវនៅតែបន្តរារាំងចរាចរណ៍ក្នុងរដ្ឋធានី ដែលក្រុមអ្នកតវ៉ាស្រែកប្រឆាំងការចូលកាន់​កាប់​របស់​បរទេស និងទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី។

កាលពីថ្ងៃសុក្រ ​រដ្ឋាភិបាលប្រទេសហៃទី បានចេញផ្សាយឯកសារផ្លូវការមួយដែលចុះហត្ថ​លេខា​ដោយនាយករដ្ឋមន្ត្រី លោក Ariel Henry ​និងមន្ត្រីជាន់ខ្ពស់ចំនួន 18 រូប​ស្នើសុំពីដៃគូអន្តរជាតិនូវការ​ដាក់​ពង្រាយ​កម្លាំងប្រដាប់​អាវុធឯកទេសជាបន្ទាន់ក្នុងចំនួនគ្រប់គ្រាន់ ដើម្បីបញ្ឈប់​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុមជន​អន្ធពាលប្រដាប់អាវុធនៅទូទាំង​ប្រទេស។

ការស្នើសុំនេះធ្វើឡើងជិតមួយខែ បន្ទាប់ពីក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បានឡោមព័ទ្ធឃ្លាំងប្រេងឥន្ធនៈសំខាន់មួយក្នុងរដ្ឋធានី ព័រអូប្រាំង ដោយរារាំងការចែកចាយប្រេង ម៉ាស៊ូត និងប្រេងសាំងប្រហែល 10 លានហ្គាឡុង និងប្រេងកាតជាង 8សែនលីត្រដែលរក្សាទុក​នៅទីតាំងនោះ។

ប្រជាជនហៃទី ជាច្រើនបាន​ច្រានចោល​គំនិតនៃការធ្វើអន្តរាគមន៍ពីអន្តរជាតិ ​ដោយនិយាយថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានចោទប្រកាន់ពី​បទរំលោភផ្លូវភេទ និង​បានបង្កឱ្យមានការរាលដាលជំងឺអាសន្នរោគកាលពីមួយទសវត្សរ៍មុន ដែលបានបណ្តាលឲ្យ​មនុស្សជិត 10,000 នាក់ស្លាប់។

នគរបាលជាតិរបស់ប្រទេសហៃទី បានព្យាយាមគ្រប់គ្រងក្រុមជនអន្ធពាលដោយធនធានកង​កម្លាំង​មានកម្រិត និងកង្វះបុគ្គលិក ដោយមានតែមន្ត្រីសកម្មចំនួន 12,800 នាក់ប៉ុណ្ណោះសម្រាប់ប្រទេស​ដែលមានប្រជាជនជាង 11 លាននាក់។

ក្រុមអ្នកតវ៉ាក៏បានបិទផ្លូវទាមទារឲ្យលោក Henry ចុះចេញពីតំណែងចាប់តាំងពីលោកបាន​ប្រកាស​កាលពីដើមខែកញ្ញាថា រដ្ឋបាលរបស់លោកមិនអាចមានលទ្ធភាពក្នុងការឧបត្ថម្ភ​ធនលើ​ប្រេងឥន្ធនៈ​បានទៀតទេ ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំង​នៃតម្លៃប្រេងសាំង ​ប្រេងម៉ាស៊ូត និងប្រេងកាត៕ 

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm