យ៉ាងហោចណាស់មនុស្ស១៩នាក់ស្លាប់ ខណៈព្យុះ Julia បង្កទឹកជំនន់នៅអាមេរិកកណ្តាល

2022/10/11 10:09:11 pm        297

ប៉ាស៊ីហ្វិក៖ បច្ចុប្បន្ននេះ បានក្លាយជាព្យុះត្រូពិច ដែលកាលពីពេលមុនជាព្យុះដ៏មានឥតទ្ធិពល Julia បានបក់បោកមកលើប្រទេសហ្គាតេម៉ាឡា និងអែលសាវ៉ាឌ័រ ដោយមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីព្យុះបានវាយបោកបក់ជាថ្មីនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ក្រោយការវាយបក់លើប្រទេស​នីការ៉ាហ្គ័រ។ យ៉ាងហោចណាស់មនុស្ស ១៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ដោយសារព្យុះ​ដោយផ្ទាល់ ឬដោយប្រយោល។

ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយរបស់ប្រទេសហ្គាតេម៉ាឡា និយាយថា មនុស្ស ៥នាក់បានស្លាប់ បន្ទាប់ពីបាក់ដីភ្នំមកលើលំនៅឋានក្នុងខេត្ត Alta Verapaz ​ដោយបានកប់ពួកគេ។

អាជ្ញាធរក្នុងប្រទេសអែលសាវ៉ាឌ័រ និយាយថា ទាហានអែលសាវ៉ាឌ័រ ប្រាំនាក់បានស្លាប់ បន្ទាប់ពី​ជញ្ជាំង​ផ្ទះបានរលំ ​ហើយមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុង​ Guatajiagua ភាគខាងកើត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និង ២នាក់​ទៀត បាន​ស្លាប់​ក្នុង​ពេល​ត្រូវ​ចរន្ត​ទឹក​ហូរនាំ និងដើមឈើ​រលំ​សង្កត់​។

ក្នុងពេលទឹកទន្លេបានហូរហៀរច្រាំង ប្រទេសអែលសាវ៉ាឌ័រ បានប្រកាសគ្រាអាសន្ន និងបានបង្កើត ទីជម្រកសុវត្ថិភាពចំនួន 80កន្លែង ។ ប្រទេសហុងឌូរ៉ាស ដែលនៅជិតខាងនោះ ស្ត្រីអាយុ 22 ឆ្នាំម្នាក់​បានស្លាប់​នៅពេលដែលត្រូវបានទឹកហូរកាត់ ​ហើយមនុស្ស ៣នាក់ផ្សេងទៀតបានស្លាប់ នៅពេល​ដែលទូករបស់ពួកគេបានលិច។

ព្យុះ Julia បានបោកបក់លើឆ្នេរសមុទ្រការ៉ាអ៊ីប ភាគកណ្តាលប្រទេសនីការ៉ាហ្គ័រ កាលពីព្រឹកថ្ងៃ​អាទិត្យ​ជាព្យុះដ៏មានឥទ្ធិពលមានកម្លាំងខ្យល់អតិបរមា140 គីឡូម៉ែត្រក្នុងមួយម៉ោង ។

មជ្ឈមណ្ឌល បាននិយាយថា ទឹកជំនន់ភ្លាមៗ និងបំណាក់ដីដែល​គំរាមកំហែង​ដល់អាយុជីវិត​អាច​កើត​មាននៅទូទាំងអាមេរិកកណ្តាល​ និងភាគខាងត្បូងប្រទេសម៉ិកស៊ិករហូតដល់ថ្ងៃអង្គារនេះ ដោយព្យុះត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកភ្លៀងធ្លាក់រហូតដល់38 សង់ទីម៉ែត្រ នៅតំបន់ដាច់ស្រយាល។

នៅប្រទេសហ្គាតេម៉ាឡា មនុស្សប្រមាណ 1,300 នាក់​បានចាកចេញពីលំនៅឋានរបស់ពួកគេដោយ​សារតែទឹកជំនន់​ និងទឹកហូរខ្លាំង៕


អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm