ស្ថាប័នរដ្ឋ និង​ឯកជន​សហការគ្នា​ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​

2022/10/11 11:23:32 pm        276

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១១ តុលា ឆ្នាំ​២០២២​នេះ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Delivery Hero (Foodpanda) ដើម្បី​បង្កើត​នូវ​ក្របខណ្ឌ​ នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ជា​សាក្សី​របស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ឯកឧត្ដម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ក្រោយ​ចប់​ពិធី​ចុះ​អនុស្សរណៈ​នេះ បាន​មានប្រសាសន៍ថា អនុស្សរណៈ​នេះ​មាន​រយៈពេល ២​ឆ្នាំ ក្នុង​គោលបំណង​បង្កើត​កិច្ច​សហការគ្នា​ផ្តល់នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដើម្បី​ឲ្យ​បុគ្គលិក និង​អ្នក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ទាំងអស់ ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទាំងនេះ ហើយក៏​ជាការ​ផ្តល់​កិច្ច​គាំពារ​បន្ថែម​ទៅដល់​បុគ្គលិក និង​អ្នក​ជញ្ជូន​ទៅជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ខណៈ​កន្លងមក​ក្រុមហ៊ុន​ក៏បានផ្តល់​សេវា​ធានារ៉ាប់រង ជា​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​ផ្នែក​អ្នក​ដឹកជញ្ជូន​។

ឯកឧត្ដម ងុ​យ រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ជំនួប​នៅមុន​ពិធី​ចុះហត្ថលេខា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​សម្តែង​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ហើយ​ជាក់ស្តែង​សេវា​ទាំងអស់​របស់​ក្រុមហ៊ុន គឺជា​សេវា​មាន​ប្រសិទ្ធិ​ភាព​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា ផ្គត់ផ្គង់​ផ្សេងៗ​ទៀត ជាពិសេស​ក្នុងអំឡុងពេល​ប្រទេស​រង​វិបត្តិ​កូ​វីដ​១៩ ជាពិសេស​នៅ​ពេល​បិទ​ខ្ទប់ ដែល​ក្រុមហ៊ុន​បាន​ជួយផ្តល់​ដំណោះស្រាយ​ជាច្រើន​លើ​ការ​បញ្ជាទិញ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ដឹកជញ្ជូន ដែល​ធានា​ទៅដល់​និរន្ត​ភាព​នៅក្នុង​បញ្ហា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​បន្ថែមទៀត​។​

​សូម​ជម្រាបថា Foodpanda គឺជា​យីហោ​វេទិកា​ចែកចាយ​អាហារ និង​គ្រឿងទេស ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Delivery Hero ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង​ប៊ែ​ឡាំង ប្រទេស​អាល្លឺម៉ង់​។ ក្រុមហ៊ុន​នេះ​បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា ដោយ​បាន​ចុះបញ្ជី​ស្របច្បាប់​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៩​។ សកម្មភាព​អាជីវកម្ម​ចម្បង​របស់ Foodpanda គឺជា​ទីផ្សារ​អន​ឡាញ និង​សេវាកម្ម​ដឹកជញ្ជូន​៕​ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm