នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យរឹតបន្តឹងការគ្រប់គ្រងអាវុធ និងបង្ក្រាបគ្រឿងញៀនក្រោយការសម្លាប់រង្គាល

2022/10/12 12:04:13 am        393

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យទីភ្នាក់ងារ​អនុវត្តច្បាប់​រឹតបន្តឹង​ច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់​គ្រឿងញៀន បន្ទាប់ការសម្លាប់​រង្គាល​ដោយអតីតនគរបាលម្នាក់នៅ​មជ្ឈមណ្ឌល​ថែទាំកុមារពេលថ្ងៃ ដែលបានធ្វើឱ្យប្រទេសមាន​ការភ្ញាក់ផ្អើលខ្លាំង។

មនុស្សសរុប ៣៧នាក់ រួមទាំងកុមារ២៤នាក់ ត្រូវបានសម្លាប់ដោយកាំភ្លើងនិងកំបិត កាលពីសប្តាហ៍​មុន ដោយអតីតនគរបាល ដែលក្រោយមកបានសម្លាប់ប្រពន្ធ កូនប្រុស​ និងខ្លួនឯងនៅក្នុងក្រុង Uthai Sawan ជាក្រុងមួយមានចម្ងាយ 500 គីឡូម៉ែត្រភាគឦសានទីក្រុងបាងកក។ វាជាការស្លាប់កុមារច្រើនបំផុតនៅក្នុងការសម្លាប់រង្គាលដោយឃាតករតែម្នាក់ឯងក្នុងប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកឧត្តមសេនីយ Prayut បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្ម​ចំពោះការ​ប្រើប្រាស់​គ្រឿងញៀនខុសច្បាប់​ ក្នុងចំណោមមន្ត្រី និងសហគមន៍ និងបង្កើនការព្យាបាល​អ្នកញៀន​គ្រឿងញៀន។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមន្ត្រីចុះបញ្ចីរបស់រដ្ឋាភិបាល ដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់​ម្ចាស់​កម្មសិទ្ធដែលបានចុះបញ្ជីហើយត្រូវបាន​គេរាយការណ៍ថា បាន​ប្រព្រឹត្ត​ការ​គំរាមកំហែង​ដល់សង្គមនិងបង្កើតភាពចលាចល ឬបង្កភាពវឹកវរ ដោយត្រូវបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ ​និងការប្រើប្រាស់អាវុធខុសច្បាប់។

អាជ្ញាធរប្រទេស​ថៃ មានផែនការ​ប្រមូល​កាំភ្លើង​មកវិញពី​មន្ត្រី ​និងមន្ត្រីនគរបាល​ដែល​បាន​ប្រើ​អាវុធ​ខុសគោលដៅ ​ឬ​ប្រព្រឹត្តយ៉ាងបំពាន​ក្នុង​កាតព្វកិច្ច។

កម្មសិទ្ធិ​នៃការប្រើប្រាស់កាំភ្លើង​មាន​កម្រិត​ខ្ពស់​នៅ​ប្រទេស​ថៃ ​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ីអាគ្នេយ៍។ ​អាវុធខុសច្បាប់នាំចូលមកពីប្រទេស​ដែល​ហែកហួរ​ដោយជម្លោះគឺជារឿងធម្មតា៕




អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm