កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការទប់ស្កាត់ជំងឺឆ្លងកាចសាហាវនៅតាមព្រំដែន នៃប្រទេសទាំងពីរ

2022/10/12 12:28:17 am        111

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីសី្តការក្រសួង។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការអបអរសាទរចំពោះឯកឧត្តម Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីវៀតណាម ចំពោះកិច្ចសហការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈ នៃការប្រយុទ្ធ នឹងការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយបន្ទាន់សម្រាប់ ឆ្លើយតប នឹងការរីករាលដាលជំងឺកូវីដ-១៩ មួយចំនួនដូចជា៖ ថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក, ម៉ាស់ចំនួន០២លាន, ម៉ាស់N95 ចំនួន៣០ម៉ឺន និងម៉ាស៊ីនជំនួយដកដង្ហើមចំនួន៨០០គ្រឿង។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ត្រូវបានពង្រឹង និងពង្រីកផងដែរ ដូចជា៖ ការផ្លាស់ប្តូរបច្ចេកទេស ព័ត៌មាន បទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការពិនិត្យ និងព្យាបាលអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។ បង្កើនការទប់ស្កាត់ជំងឺឆ្លងកាចសាហាវនៅតាមព្រំដែន នៃប្រទេស ទាំងពីរ រួមមានជំងឺកូវីដ-១៩ H1N1 អេបូឡា ជំងឺផ្លូវដង្ហើមជ្ឈឹមបូព៌ា ជំងឺហ្សីកា និងជំងឺឆ្លងផ្សេងៗទៀត និងជំងឺដែល បណ្ដាលមកពីចំណីអាហារមានជាតិគីមីពុល ការងារ​ត្រួតពិនិត្យផលិតផលថ្នាំជក់ ព្រមទាំងបង្ក្រាបការជួញដូរឱសថក្លែង ក្លាយ ឬខុសច្បាប់។

ជាមួយគ្នានោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បានសម្តែងនូវការអបអរសាទរ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជា​អាច​បើកដំណើរការប្រទេសឡើងវិញ ទាំងសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាកសាំងកូវីដ-១៩ ជូនដល់មន្ត្រីការទូតវៀតណាមទាំងអស់ និងប្រជាជនវៀតណាម ដែលកំពុងរស់នៅកម្ពុជាដោយឥតគិតថ្លៃ។ លើសពីនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតប នឹងការរីករាលដាលជំងឺកូវីដ-១៩ មួយចំនួនដូចជា៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស ថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ម៉ាស់ធម្មតាចំនួន០១លាន ម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន១០០គ្រឿង។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យសុខាភិបាល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm