ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​ទាំងអស់​ អបអរសាទរ​សម្តេច​តេ​ជោ ទទួល​បាន​យុត្តិធម៌ ពី​តុលាការ​ប្រទេស​បារាំង​

2022/10/12 01:50:31 am        937

​ភ្នំពេញ៖ ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២២ បាន​ផ្ញើ​សារ​សម្តែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ទទួល​បាន​យុត្តិធម៌ និង​ភាព​ស្អាតស្អំ ពី​តុលាការ​យុត្តិធម៌​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី ខណៈ​ក្តីក្តាំង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​សម្រេច​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន មិន​មាន​ការពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់ លោក ហុក ឡង់ឌី​» នោះ គឺជា​ការ​ផ្តល់​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ជូន​សម្ដេច តាម​ពាក្យស្លោក មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​។​

​បន្ទាប់ពី​តុលាការ​បារាំង​បានផ្តល់​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​ដល់​សម្តេច​នោះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​តុលាការ​បារាំង ដែល​បាន​ផ្តល់​យុត្តិធម៌ និង​ភាព​ស្អាតស្អំ​សម្រាប់​សម្តេច ដោយ​បញ្ជាក់ថា អ្វី​ដែល​លើកឡើង​ដោយ​ទណ្ឌិត សម រ​ង្ស៉ី គឺជា​រឿង​បរិហារកេរ្តិ៍​យ៉ាង​ធ្ងន់ធ្ងរ​លើស​ម្តេច និង​សម្រេច​ថា សម្តេច​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយនឹង​ករណី​ស្លាប់​របស់ លោក ហុក ឡង់ឌី នោះឡើយ​។​

​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ បាន​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក បុណ្យ​បារមី​គ្រប់ទិសទី ព្រមទាំង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​តាម​ជួយ​ការពារ ថែរក្សា និង​ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ ជូន សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី របស់ សម្តេច​ទាំង​ទ្វេ សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំងកាយ​ចិត្ត​មាំមួន ជន្មាយុ​យឺនយូរ សុភមង្គល​វិបុល​សុខ សិរី​សួស្តី ជ័យ​មង្គល គ្រប់ប្រការ និង​បាន​ប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm