ឯកឧត្តម អ៊ុំ​ រាត្រី ប្រាប់ពលរដ្ឋប្រុងប្រយ័ត្នអំឡុងទឹកជំនន់មង្គលបុរី និងក្រុងសិរីសោភ័ណហក់ឡេីង

2022/10/12 02:50:54 am        57

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​និងជាប្រធានលេខាធិការដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជេីញចុះចែកអំណោយ​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ជិត៦០០គ្រួសារក្នុងស្រុកមង្គលបុរី។

ក្នុងពិធីចុះចែកអំណោយនាថ្ងៃនេះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ ហេីយទោះជាទឹកបន្តស្រកទៅវិញ​ជាបណ្តើរក៏សម្តេច​ទាំងពីរនៅ​តែបន្តយកចិត្តទុកដាក់​ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។

ក្នុងនាមសេនាធិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ លេខាធិការដ្ឋានគ្រប់គ្រោះមហន្តរាយខេត្ត បាននឹងកំពុងតាមដាន​យ៉ាងយកចិត្ត​ទុកដាក់​ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះទន្ទឹមគ្នានេះ ​ឯកឧត្តម អ៊ុំ​ រាត្រី បានអំពាវនាវទៅ​អាជ្ញាធរ និងកងកម្លាំង​ទាំង៣ឱ្យត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង ចេញជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានការលិចធ្ងន់ធ្ងរ។

ជាមួយនឹងការអំពាវនាវទៅកាន់អាជ្ញាធរ ឯកឧត្តម អ៊ុំ​ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​នៅតាម​តំបន់ប្រឈមការជន់លិច ឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀស​ទៅកាន់ទីទួលសុវត្ថិភាព និងលើកដាក់​ទ្រព្យសម្បត្តិទាំងឡាយនៅទីខ្ពស់បញ្ចៀសការលិចលង់។ បន្ថែមលេីសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់​ទាក់ទងទៅអាជ្ញាធរជាបន្ទាន់នៅពេលផ្ទះសម្បែង​ខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀង​ជាពិសេសត្រូវប្រយ័ត្នប្រយែង​កូនចៅតូចៗមិនឱ្យលេងទឹក អាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        20
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm