លោក Zelenskyy ស្នើសុំ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស ​ខណៈ​ក្រុម​ប្រទេស G7 ប្ដេជ្ញា​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/10/12 04:44:23 pm        464

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 សម្រាប់​លទ្ធភាព​ការពារ​ដែនអាកាស​បន្ថែម​ទៀត ខណៈ​ក្រុម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ ប្ដេជ្ញា​បន្ត​គាំទ្រ​ទីក្រុង Kyiv គ្មាន​ការផ្លាស់ប្ដូរ​។

​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​របស់​បណ្ដា​មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់​ពី​មី​ស៊ី​ល​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​រដ្ឋធានី Kyiv លោក Zelenskyy បាន​ឆ្លើយតប​ដោយ​ការ​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ G7 ឲ្យ​ផ្ដល់​ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​ ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ ​លោក​បាន​និយាយ​ក្នុង​សន្ទរកថា​តាម​វីដេអូ ខណៈ​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នៅតែ​មានឱកាស​សម្រាប់​ការពង្រីក​សង្គ្រាម​ ខ្ញុំ​កំពុង​ស្នើ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់​លាន​នាក់​នឹង​ដឹងគុណ​ជំនួយ​របស់​ប្រទេស​ទាំង​៧។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​បញ្ចេញ​នៅ​ពេល​ចប់​កិច្ចប្រជុំ​នេះ បណ្ដា​ប្រទេស G7 មាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន ចក្រភព​អង់គ្លេស អ៊ីតាលី និង​កាណាដា​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​មនុស្សធម៌ យោធា ការទូត និង​ការ​គាំទ្រ​ខាង​ផ្លូវច្បាប់​ចំពោះ​អ៊ុយ​ក្រែ​ន ដរាប​ណា​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​នៅតែ​បន្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm