CAMSOC ​ជំរុញ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោត្រូវ​រួចរាល់ ១០០​ថ្ងៃ​មុន​ស៊ី​ហ្គេម

2022/10/12 05:17:23 pm        108

​​ស៊ី​ហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពីថ្ងៃទី​១១ ខែតុលា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ត្រួតពិនិត្យ​ការរៀបចំ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ក្នុង និង​ក្រៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ត្រូវ​ជំរុញ​ការរៀបចំ​ឲ្យ​បាន​រួចរាល់ ១០០​ថ្ងៃមុន​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មានក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះផ្ដោតលើ ២​ចំណុច​សំខាន់ៗ ទី​១-​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ផ្ដោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្រៅ ពិសេស​ផ្លូវ​ធ្វើដំណើរ​សម្រាប់​ប្រតិភូ​កីឡា និង​ទី​២-​ផ្ដោតលើ​ការសាងសង់​ភូមិ​កីឡា ដែល​ត្រូវ​សាងសង់​ឲ្យ​បាន​រួចរាល់​តាម​ការកំណត់ក្នុង​ចំនួន​នេះ ដែល​អាច​ផ្ទុក​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជាង ៤​ពាន់​នាក់​ក្នុង ១​ថ្ងៃ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ភូមិ​កីឡាមកទល់ពេលនេះកំពុងដំណើរការ​យ៉ាង​រលូន ក្រោម​ការយកចិត្តទុកដាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែង​ភូមិ​កីឡា ក្រុមហ៊ុន​សាងសង់​បាន​អះអាង​ជាថ្មីនឹង​បិទ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ ដើម្បី​ប្រគល់​ឲ្យ​គណៈកម្មការ​រៀបចំ ខណៈ​ផ្លូវ​សម្រាប់​បម្រើ​ឲ្យ​ប្រតិភូ​ចូលរួម​ប្រកួត​ស៊ី​ហ្គេមក៏​សាងសង់​រួច​រាល់​ច្រើន​ដែរ។​

​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ ដែល​ពិធី​បើក​-​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ភាគច្រើន នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm