លោក Putin ជួប​ប្រធាន ​IAEA ពិភាក្សា​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/10/12 06:28:27 pm        385

រុស្ស៊ី៖ ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​(IAEA) លោក Rafael Grossi ក្នុង​ទីក្រុង St. Petersburg កាលពី​ថ្ងៃ​អង្គារ​។ លោក ​Putin បាន​ស្វាគមន៍​ប្រធាន​ទីភ្នាក់​ងារ IAEA និង​បាន​និយាយថា យើង​បើកចំហ​ចំពោះ​ការសន្ទនា ហើយ​រីករាយ​ដែល​បាន​ជួប​លោក Grossi។

លោក Grossi និយាយថា លោក​ទន្ទឹងរង់ចាំ​ពិភាក្សា​អំពី​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ រួមទាំង​រោងចក្រ​ថាមពល​នុយក្លេ​អ៊ែរ Zaporizhzhia​។​ ​ជំនួប​រវាង​អគ្គនាយក​ទីភ្នាក់ងារ ​IAEA ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីភ្នាក់ងារ IAEA ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​ជម្លោះ​យោធា​នាពេល​បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បញ្ជា​ក់លើ​តម្រូវការ​បន្ទាន់​ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya។ កាលពី​សប្តាហ៍​មុនលោក Grossi បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky ក្នុង​ទីក្រុង Kyiv ហើយ​ពួកគេ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ទីនោះ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​លោកប្រធានាធិបតី Putin​។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អគ្គនាយក​ទីភ្នាក់ងារ​លោក Grossi បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ដ៏​តានតឹង​ជាមួយ​ទាំង​អ៊ុយ​ក្រែ​ន និង​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង និង​អនុវត្ត​តំបន់​ការពារ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មើលឃើញ​ពី​ការបាញ់​ផ្លោង​នៅ​ទីនោះ ឬ​នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ​លោក Grossi និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya និង​ទីកន្លែង​ផ្សេងទៀត​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំងដោយ​ការវាយប្រហារ​របស់​យោធា​ញឹកញាប់ ដែល​អាច​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        199
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        184
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        255

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm