សហរដ្ឋ​អាមេរិក​ចុះ​បញ្ជី​ខ្មៅ​ក្រុមហ៊ុន​ត្បូង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        83

​សហរដ្ឋ​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិកបាន​ដាក់​ទណ្ឌកម្ម ​ក្រុមហ៊ុន​ត្បូង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​រារាំង​លទ្ធភាព​របស់​យោធា​ក្នុង​ការ​រក​ប្រាក់​ចំណូល។​

​វិធានការ​នេះគឺជា​ទណ្ឌកម្ម​ចុងក្រោយ​គេ បង្កើត​ឡើង​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន មាន​គោលដៅ​លើ​ក្រុម​ឧ​ត្ត​ម​សេនីយ៍ ដែល​បាន​រឹបអូស​អំណាច​នៅ​សហភាព​មី​យ៉ាន់​ម៉ា​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​កន្លងទៅ និង​បាន​សម្លាប់​មនុស្ស​ជាង ៦០០​នាក់​អំឡុង​បាតុកម្ម​ប្រ​ឆាំង​រដ្ឋ​ប្រហារ។ ​វិធានការ​ថ្ងៃនេះបាន​បង្ហាញ​យ៉ាង​ច្បាស់ ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​រតនា​គារ​សហរ​ដ្ឋ​អាមេរិក ក្នុង​ការ​កាត់ផ្ដាច់​ប្រភព​មូលនិធិ​របស់​យោធា​​មី​យ៉ាន់​ម៉ា ដែល​បាន​មក​ពី​ក្រុមហ៊ុន​សំខាន់ៗ​របស់​រដ្ឋ​នៅ​ទូទាំង​ប្រទេស។​ ​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត បាន​ដាក់​ទណ្ឌកម្ម​រួចហើយ​ទៅ​លើ​ក្រុម​ឧ​ត្ត​ម​សេនីយ៍ ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ក៏ដូចជា​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​២ ដែល​គ្រប់គ្រង​ដោយ​យោធា។

ទោះបីជា​យ៉ាងណាក៏ដោយ មក​ទល់​នឹង​ពេលនេះមេដឹកនាំ​របប​យោធា នៅតែ​បដិសេធន៍​មិន​ផ្លាស់ប្ដូរ​របត់​នយោបាយ ​របស់​ពួកគេ​ដដែល។​ ក្រុម​ហ៊ុន​ត្បូង​សហភាព​មី​យ៉ាន់​ម៉ា ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​រ៉ែ​​ក្នុង​ប្រទេស​មួយ​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។ វិធានការ​នេះ​ដែរ នឹង​រារាំង​ពលរដ្ឋ​អាមេរិកពី​ការ​ធ្វើ​មុខ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ។​ សូម​បញ្ជាក់​ថា សហភាព​មី​យ៉ាន់​ម៉ា​គឺជា​ប្រភព​ត្បូងថ្ម​ដ៏​សំខាន់​របស់​ពិភពលោក គឺជា​ត្បូង​ដែល​គេ​ត្រូវការ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ក៏ដូចជា​ត្បូង​ទទឹម និង​ត្បូង​កម្រ​ៗ​ជាច្រើន​ទៀត៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm