ការប្រកួតជជែកដេញដោលយុវជនអាស៊ាន លើកទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ

2022/10/12 06:58:44 pm        573

ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ 

ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។

ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។

វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។

វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។ 

ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។ 

ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។

ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm