អភិបាល​ខេត្តកំពង់ឆ្នាំង ជំរុញឲ្យ​អាជ្ញាធរមូលដ្ឋាន​ទាំង ៧១ឃុំសង្កាត់​ស្រង់​ស្ថិតិកុមារ​ដែល​មិន​បាន​ចូល​រៀន

2022/10/12 07:29:49 pm        61

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង បានជំរុញអោយលោក លោកស្រីជាមេឃុំចៅសង្កាត់ទាំង៧១ ត្រូវយក​ចិត្ត​ទុក​ដាក់​ស្រង់​ស្ថិតិ​កុមា​រ​ទាំង​អស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមិនទាន់បានចូលរៀន ដោយសារ​តែ​ឪពុកម្តាយ​ធ្វើ​ការ​នៅ​រោងចក្រ ធ្វើការនៅភ្នំពេញ ឬធ្វើការនៅក្រៅប្រទេស អោយ​ឯកឧត្ត​ម​បាន​ដឹង​ក្នុង​រយៈពេល១សប្តាហ៍ទៀត។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសលោក ឈួន ចាន់ណា អភិបាលរងស្រុក ឡើងកាន់តំណែងអភិបាលស្រុកសាមគ្គីមានជ័យ ហើយលោក វន ស៊ីផា អតីតអភិបាលស្រុកសាមគ្គីមានជ័យ ផ្ទេរទៅកាន់ជាអភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដោយសារនៅ​ក្នុង​ពេលថ្មី​ៗ​កន្លង​មកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​អោយ​គ្រប់​មូលដ្ឋាននៅទូទាំងប្រទេស យកចិត្តទុកដាក់ចំពោះកុមារតូចៗដែលពុំបានចូលរៀន ដោយសារ​តែ​ឪពុក​ម្តាយ​បានចំណាកស្រុកទៅធ្វើការនៅតាមរោងចក្រ ធ្វើការងារនៅភ្នំពេញ ឬក៏ធ្វើការនៅ​ប្រទេស​ក្រៅ ហើយបានផ្ញើកូនតូចៗអោយរស់នៅជាមួយម្តាយឪពុកចាស់ៗ ឬផ្ញើរនឹង​បងប្អូន​ជា​ដើម អោយពួកគេបានចូលរៀនទាំងអស់គ្នាវិញ។ ដូចនេះនៅក្នុងខេត្តកំពង់ឆ្នាំង សូម​អោយ​អាជ្ញាធរ​ឃុំ​សង្កាត់​ទាំង៧១ឃុំសង្កាត់ យកចិត្តទុកដាក់ចាត់ចែង​ស្រង់​ឈ្មោះ​កុមារ​ទាំងអស់​ដែល​មិន​បាន​ចូលរៀនដោយសារមូលហេតុដូចខាងលើ មកអោយឯកឧត្តម​យ៉ាង​ឆាប់​តាមរយៈ​អភិបា​លស្រុ​ក​ក្រុង និងសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តក្នុងរយៈពេល១សប្តាហ៍ទៀត។

សូមបញ្ជាក់ជូនថា កុមារតូចៗនៅតាមមូលដ្ឋាន​ដែល​មាន​ឪពុកម្តាយ​បាន​ទៅ​ធ្វើ​ការងារ​នៅ​តាម​រោង​ចក្រ ទៅធ្វើការនៅទីក្រុងភ្នំពេញ ឬទៅធ្វើការនៅក្រៅប្រទេស មានមួយ​ចំនួន​បាន​ចូលរៀន​ជា​ធម្មតា រីឯមួយចំនួនទៀតមិនបានចូលរៀននោះឡើយ ដែលករណីនេះ ធ្វើអោយ​កុមារ​ទាំង​អស់​នោះ​ក្លាយ​ជាមនុស្សមិនចេះអក្សរ មិនអាចធ្វើអ្វីបាននោះឡើយ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសក្នុងពិធី​ប្រគ​ល់​សញ្ញាប័ត្រ​ជូន​និសិត្ស​នៅ​សកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រួចភ្លាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការស្រង់ស្ថិតិនៅថ្ងៃនេះ ដោយអោយ​អាជ្ញាធរ​មូលដ្ឋាន ស្រង់ឈ្មោះកុមារដែលជាកូនៗរបស់ប្រជាពលរដ្ឋដែលពួកគាត់ធ្វើសំណង់ ទាំងប្តី​ទាំង​ប្រពន្ធ ដូច្នេះត្រូវរក​សាលា​រៀន​ដែល​នៅ​ក្បែរៗ​ការដ្ឋាន​សំណង់​នោះ​អោយ​កុមារ​បាន​ទទួល​ការអ​ប់​រំផ​ង​។ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm