រុស្ស៊ី​បន្ត​វាយប្រហារ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/12 07:33:00 pm        677

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​អំឡុង​សន្និសីទ​សារព័ត៌មាន​ថា ការវាយប្រហារ​ថ្មី​ដោយ​មី​ស៊ី​ល​ដាក់​គោលដៅ​លើ​ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន និង​ទីតាំង​គ្រប់គ្រង​ច្រើន​កន្លែង ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​ត្រូវ​បាន​ធ្វើឡើង​។

យោធា​បាន​អះអាង​ថា ការវាយប្រហារ​បាន​បាញ់​ចំ​លើ​គោលដៅ​ដែល​បាន​ប៉ុនប៉ង​។ យោង​តាម​មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា ការវាយប្រហារ​នេះ​បាន​បំផ្លាញ​បន្ថែម​ទៀត​ ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ទីក្រុង​ជាច្រើន​។​ ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​បាន​ភ័យ​រន្ធ ប៉ុន្តែ​នៅតែ​ជម្នះ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​រង​ការវាយប្រហារ​របស់​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត​។ មនុស្ស ១៩នាក់​បាន​ស្លាប់ ​និង ១០៥​នាក់​បាន​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​ដែល​បាន​វាយ​ប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ និង​ទីតាំង​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ និង​តំបន់​ចំនួន ១២​ផ្សេង​ទៀត​។

អភិបាលក្រុង​លោក Vitali Klitschko បាន​និយាយ​ថា យ៉ាងហោចណាស់​ ៥​នាក់​ក្នុងចំណោម​ជន​រង​គ្រោះ​នៅ​ក្នុង​ទីក្រុង Kyiv។ ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង Kyiv និយាយ​ថា នេះ​មិន​អាច​ប្រៀប​ធៀប​ជាមួយ​អ្វី​បាន​នោះ​ទេ​។ វា​ជា​ភាព​អស់សង្ឃឹម​ដែល​ពុំ​មាន​ទី​បញ្ចប់​។ រុស្ស៊ី​បន្ត​វាយប្រហារ​មក​លើ​យើង ពួកគេ​បន្ត​ធ្វើ​ឱ្យ​យើង​ភ័យខ្លាច។​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ទីក្រុង Zaporizhzhia កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ជុំ​ថ្មី​របស់​រុស្ស៊ី លើ​ទីក្រុង​ភាគ​ខាង​ត្បូង​របស់​អ៊ុយ​ក្រែ​ន​សម្រាប់​រយៈពេល ​៣​ថ្ងៃ​ជាប់​គ្នា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm