ក្រសួងពាណិជ្ជកម្មពិភាក្សា លើនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

2022/10/12 08:18:48 pm        341

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួត​ប្រជែងកម្ពុជា «គ.ប.ក.» កាលពីថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា​ ដើម្បីពិនិត្យ ​ពិភាក្សា ​និងអនុម័ត លើរបៀបវារៈសំខាន់ៗ​ចំនួន៣ បន្ថែមទៀត​ ដើម្បីផ្តល់ធាតុចូលសំខាន់ៗ​លើឯកសារ​ទាំងនេះ ដើម្បីធានាឱ្យមាន​លក្ខណៈគ្រប់ជ្រុងជ្រោយ​ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមក្រសួងពាណិជ្ជកម្ម របៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ១.សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ឆ្នាំ២០២២-២០២៧ ២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់​ស្តីពីការប្រកួតប្រជែងនិង៣.សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗក្រោមកិច្ចប្រឹង​ប្រែង​រួមគ្នាជាមួយនឹង អគ្គនាយកដ្ឋាន ក.ប.ប. គឺបានសម្រេចជាផ្លែផ្កាជាច្រើននិងល្អប្រសើរ ជា​ពិសេសការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការ​ប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែល​កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួលដល់កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និងការសម្របសម្រួលលើគោលនយោបាយ​និងច្បាប់ស្តីពីការ​ប្រកួតប្រជែង ​ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤។

អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣នេះ ព្រមទាំងឯកភាពក្នុងការទទួលធាតុ​ចូល​បន្ថែម​លើឯកសារទាំងនេះ ពីសមាជិកទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ​ឆ្នាំ២០២២ តាម​រយៈការបញ្ជូន​ធាតុចូល​ទាំងនោះមក ​លេខាធិការដ្ឋាន​ ក្នុងការ​សម្របសម្រួល​និងកែសម្រួល ដើម្បី​ដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕អត្ថបទ៖ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        71
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm