រាជរដ្ឋាភិបាល​កំពុង​ពិចារណា​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ចូល​ទស្សនា​អង្គរ​

2021/04/27 09:59:58 am        112


សៀមរាប ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ទស្សនា ​នៅ​តំបន់​រមណីយដ្ឋាន ​អង្គរ​នៅ​ត្រីមាស​ទី​៤​ ឆ្នាំ​ ២០២១​នេះ​។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើងថា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការ​បើកទទួល​កញ្ចប់​ទស្សនកិច្ច​ ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ាក់​សាំង​រួចហើយ ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ​ឬ​ ពេលវេលា​សមស្រប​ណាមួយ​ដ៏​ឆាប់​ខាងមុខនេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថា ​ការ​បើក​ទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​រួច​ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ ​គឺជា​ការ​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​មូលដ្ឋាន ​ក្រុម​អាជីវកម្ម ​និង​ជា​ការ​ដាស់​អារម្មណ៍​ដល់​អ្នក​ជំនាញ​ក្នុង​ផ្នែក​ទេសចរណ៍​ មក​រៀបចំ​គម្រោង​ផែនការ​ឡើងវិញ ​ជាពិសេស​គឺ​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ផងដែរ​។

ចំណែក​, លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ​បាន​ថ្លែង​នូវ​ការ​សាទរ ​និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ផងដែរ ​ព្រោះ​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​លើ​វិស័យនេះ ​គឺជា​ការ​ជួយ​ដល់​ក្រុម​អាជីវកម្ម ជាពិសេស​វិស័យ​សណ្ឋាគារ​, ​ការបើក​សណ្ឋាគារ​ឡើងវិញ គឺជា​ការ​ជួយ​ដល់​បុគ្គលិក​បម្រើការ​ងារ​លើ​ផ្នែក​នេះ ឲ្យ​ទទួល​បាន​ការងារ​ឡើងវិញ ​និង​ការ​ជួយ​ដល់​ផ្នែក​ភោជនីយដ្ឋាន​ផងដែរ។

បន្ទាប់ពី​ការ​អូសបន្លាយ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​ផ្នែក​នេះ​យ៉ាង​ខ្លាំង ។​ ដោយ​​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩​ជាមួយ​នឹង​ការ​រឹតត្បិត​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ប្រទេស​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ចូល​ទស្សនា​នៅ​កម្ពុជា​ ឆ្នាំ​២០២០ មាន​ចំនួន​១,៣​លាន​នាក់ ធ្លាក់ចុះ​៨០​ភាគរយ​៕


​អត្ថបទ​៖ សុន រ៉ា​ឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm