យោធា​មី​យ៉ាន់​ម៉ា​កាត់ទោស​លោកស្រី Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ ៣​ឆ្នាំ​ទៀត​ពីបទ​ទទួល​សំណូក​

2022/10/12 09:38:49 pm        491

​មី​យ៉ាន់​ម៉ា៖ ប្រភព​មួយ​ដែល​ដឹង​ច្បាស់​អំពី​បញ្ហា​បាន​និយាយថា តុលាការ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ បាន​កាត់ទោស​មេដឹកនាំ​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែងលោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ​បន្ថែមទៀត​ដោយ​ចោទប្រកាន់​ពីបទ​ពុករលួយ​។​

​លោកស្រី Suu Kyi អាយុ ៧៧ឆ្នាំជា​មេដឹកនាំ​ប្រឆាំង​របប​យោធា​ ប្រឈមមុខ​នឹង​ការចោទប្រកាន់​យ៉ាងហោចណាស់ ១៨ករណី មាន​ចាប់ពី​អំពើពុករលួយ​រហូតដល់​ការរំលោភ​លើ​ការបោះឆ្នោត ​ដែលមាន​រយៈពេល​ជាប់ទោស​អតិបរមា​រួមបញ្ចូល​គ្នា​ជិត ១៩០ឆ្នាំ​។ ​លោកស្រី Aung San Suu Kyi បានចាត់ទុក​ការចោទប្រកាន់​មកលើ​លោកស្រី​ថា មិន​សម​ហេតុផល និង​បាន​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​។ លោកស្រី​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី Naypyitaw។​ ​ប្រភពព័ត៌មាន​បាន​និយាយថា ការចោទប្រកាន់​ចុងក្រោយ​លើ​លោកស្រី Aung San Suu Kyi គឺ​ទាក់ទង​ទៅនឹង​ការទទួល​យក​សំណូក​ពី​ពាណិជ្ជករ​ម្នាក់​។

លោកស្រី Suu Kyi ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ឆ្នាំលើ​បទចោទប្រកាន់​ចំនួន ២ ដើម្បី​អនុវត្ត​ទោស​ក្នុងពេល​ដំណាលគ្នា​។ ​ក្រុមប្រឆាំង​យោធា​និយាយថា ការចោទប្រកាន់​លើ​លោកស្រី Suu Kyi មាន​គោល​បំណង​រារាំង​លោកស្រី​មិន​ឲ្យ​ចូលរួម​ក្នុង​ឆាកនយោបាយ​ជាថ្មី​ម្តងទៀត ឬ​ព្យាយាម​ប្រឆាំង​ការកាន់កាប់​អំណាច​របស់​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំមុន​។ ​របប​សឹក​មី​យ៉ាន់​ម៉ាទទូចថា តុលាការ​មី​យ៉ាន់​ម៉ា​គឺ​ឯករាជ្យ ហើយ​អ្នក​ទាំង​ឡាយ​ណា​​ដែល​ត្រូវបាន​ចាប់ខ្លួន​កំពុង​ទទួលបាន​ដំណើរការ​ត្រឹមត្រូវ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        64
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        86
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm