អ្នកគាំទ្រ​អេ​ស្ប៉ា​ញ​ម្នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទៅ​កាតា​ដើម្បី​ទស្សនា World Cup

2022/10/12 10:20:52 pm        82

​បាល់ទាត់៖ ​អ្នកគាំទ្រ​​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង ដើម្បី​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ឆ្នាំនេះ​នៅ​ប្រទេស​កាតា​។ ​​លោក Santiago Sanchez បានធ្វើ​ដំណើរ​ពី​ទីក្រុង Madrid ក្នុង​ដំណើរ​រយៈពេល ១០​ខែ​ឱ្យដល់​ទឹកដី​កាតា​ទាន់​ការប្រកួត​ទី១ របស់​អេ​ស្ប៉ា​ញ​។

​លោក Santiago Sanchez បានធ្វើ​ដំណើរ ១០ ទៅ ១៥គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ដើរ​បាន​ដល់​ទៅ ៣០គីឡូម៉ែត្រ​។ ​គំនិត​នៃ​ការ​ផ្សងព្រេង​របស់លោក​គឺ​មិនមែន​ផ្តោតលើ World Cup នោះឡើយ​។ “​តាមពិតទៅ​ការធ្វើដំណើរ​របស់ខ្ញុំ​គឺ​ដើម្បី​លើកទឹកចិត្ត និង​បំផុសគំនិត​អ្នកដទៃ​ឱ្យ​បង្ហាញថា​អ្នក​អាចធ្វើ​បាន ថា​ពួកគេ​អាច​ទៅ​ឆ្ងាយ​បាន​ទោះ​ត្រឹម​លទ្ធភាព​តិចតួច​ក៏ដោយ​។ នៅទីនេះ​ខ្ញុំ​មានផ្ទះ​របស់ខ្ញុំ នៅទីនេះ​ខ្ញុំ​មាន​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ត្រូវការ​សម្រាប់​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​។ ហើយ​នោះ​ជា​បេសកកម្ម ឬ​គោលបំណង​នៃ​ការធ្វើដំណើរ​។ ខ្ញុំ​នឹង​ព្យាយាម​ទៅ​ទីនោះ​សម្រាប់​ការប្រកួត​ទី១ ​របស់​អេ​ស្ប៉ា​ញ​នៅ​ប្រទេស​កាតា​”។ ​​Santiago Sanchez បានធ្វើ​ដំណើរ​ដល់​ទឹកដី​អ៊ីរ៉ាក់​ហើយ ​ជាមួយនឹង​រទេះ​ចង់​សន្តោង​នឹង​ចង្កេះ​ដឹក​វ៉ា​លី​ដាក់​ឥ​វ៉ាន់ និង​ចំនី​អាហារសម្រន់​មួយចំនួន​។​

“​នៅពេលដែល​ខ្ញុំ​មក​ទីនេះ ក្នុង​តំបន់ Kurdistan នៅ​ភាគ​ខាងជើង ប្រជាជន​នៅទីនេះ​ចិត្តល្អ​ណាស់​។ ខ្ញុំ​នៅក្នុង​ផ្ទះរបស់​គ្រួសារ​មួយ​អស់​រយៈពេល​ជាង ១​សប្តាហ៍​ក្នុង​ទីក្រុង Zakho​។ បុរស​វ័យក្មេង​ម្នាក់​បាន​មើលថែ​ខ្ញុំ​នៅ Dohuk និង​នៅ Irbil ។ នៅ​គ្រប់​ទីក្រុង​ទាំងអស់ ខ្ញុំ​មានឱកាស​ចែករំលែក​បទពិសោធន៍​របស់ខ្ញុំ​ជាមួយ​គ្រួសារ​ក្នុង​តំបន់​។ ទាំងនេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត នៅពេល​ពួកគេ​បើកទ្វារ​ឱ្យ​មនុស្ស​ដែល​មិន​ស្គាល់​អ្នក​ចូល​ផ្ទះ​។ ពួកគេ​បាន​មើលឃើញ​ពី​ការខិតខំ និង​ក្តី​ប្រាថ្នា​របស់ខ្ញុំ​។​ ”Santiago Sanchez គឺជា​អត្ត​ព​លិ​ក និង​ជា​គ្រូបង្វឹក​បាល់ទាត់​ម្នា​ក់នៅ​ទីក្រុង Madrid ហើយ​រូបលោក​នឹង​រស់នៅក្នុង​តំបន់​ប្រជុំជន Sulaymaniyah ប្រទេស​អ៊ីរ៉ាក់​នេះ​មួយរយៈ​មុនពេល​ឆ្លងដែន​ទៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​បន្តដំណើរ​តាម​ទូក​ឆ្លងទៅ​ប្រទេស​កាតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm