មន្រ្តីសាខា ក.ប.ប ខេត្តកោះកុង បង្កើនការចុះវាស់មាត្រសាស្រ្តកម្រិតប្រេង និងគុណភាពចំណីអាហារ

2022/10/12 03:31:21 pm        238

កោះកុង៖​ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានបើកយុទ្ធនាការព្រមៗគ្នា ដើម្បីចុះវាស់មាត្រសាស្រ្តចំណុះប្រេងសាំង និងគុណភាពចំណីអាហារដែលកំពុងដាក់នៅលើទីផ្សារ។

ក្រុមការងារ ក.ប.ប ខេត្តកោះកុង បានចុះធ្វើមាត្រសាស្រ្តស្ថានីយ ​និងដេប៉ូលក់ប្រេងសាំងចំនួន​២កន្លែង ​នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ​និងចុះត្រួតពិនិត្យគុណភាពទំនិញចំណី​អាហារ​នៅផ្សារខ្មែរឥស្លាម ភូមិ៤ សង្កាត់ដងទង់។

លោក សាំង សេងឃី ប្រធានសាខាការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្រ្កាប​ការ​ក្លែងបន្លំ​ខេត្តកោះកុង​ បានឱ្យដឹងនៅថ្ងៃទី១១ ​ខែតុលា ឆ្នាំ២០២២ថា មន្រ្តីរបស់លោក​បាន​ផ្តោត​យកចិត្ត​ទុកកដាក់តេស្តចំណុះប្រេងសាំង ​ព្រមទាំងសារធាតុគីមីហាមឃាត់​ផ្សេងៗ​លើទំនិញ​ឧបភោគបរិភោគ​ និងទំនិញវេចខ្ចប់ដែលកំពុងដាក់តាំងលក់នៅលើទីផ្សារ។

លោក សាំង ​សេងឃី បន្ថែមទៀតថា​ ជាលទ្ធផលនៃការចុះពិនិត្យតាមលក្ខណៈបច្ចេកទេសបន្លែ ផ្លែឈើ ​ត្រីសាច់សរុបចំនួន១៨មុខ កំពុងដាក់លក់នៅក្នុងផ្សារខ្មែរឥស្លាម ពុំបានរកឃើញ​ការ​ផ្ទុកសារធាតុគីមីនោះទេ។ រីឯចំណុះប្រេងសាំងវិញ ក៏អនុលោមទៅតាមបទដ្ឋាន​បច្ចេកទេស​កំណត់ផងដែរ។

ជាមួយនឹងការរឹតបន្តឹងពិនិត្យគុណភាពចំណីអាហារ ​និងប្រេងសាំង ត្រូវបានប្រជាពលរដ្ឋអ្នក​ប្រើប្រាស់​ បង្ហាញការគាំទ្រចំពោះវិធានការទប់ស្កាត់ ​និងបង្រ្កាបរបស់មន្រ្តីជំនាញ ប្រសិនរក​ឃើញអាជីករ​ ឬធុរកិច្ចជនណាប្រព្រឹត្តខុសឆ្គង ដើម្បីធានាបានការលើកកម្ពស់សុខភាព​របស់អតិថិជន។

ប្រជាពលរដ្ឋ ជឿជាក់ថា មន្រ្តីជំនាញនឹងបន្តតាមដានរកអាជីករ និងធុរកិច្ចជនណាដែល​លួចលាក់​លក់ដូរទំនិញគ្មានគុណភាព ក៏ដូចជាប្រេងសាំងមិនគ្រប់ចំណុះជាប្រចាំការ ​ប្រកបដោយតម្លាភាព និងយុត្តិធម៌។

យោងតាមច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ​និងបង្រ្កាបការក្លែងបន្លំ ត្រង់​មាត្រា៤១ ចំពោះអាជីករ និងធុរកិច្ចជនណាដែលមន្រ្តីជំនាញរកឃើញ​ប្រព្រឹត្តល្មើស​នឹង​រងការផាកពិន័យ​អន្តរការណ៍​ និងដកហូតទំនិញខុសច្បាប់ទាំងនោះរក្សា​ទុកបំផ្លាញចោល៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣
2024/11/16 09:25:46 pm        1
បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm        1
មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

2024/11/16 09:25:46 pm
​បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm
​មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»
2024/11/16 03:34:51 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ៣.៤៤៥នាក់
2024/11/16 01:21:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/14 09:40:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/09 11:00:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/16 10:51:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am