អភិបាលរងខេត្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ១៣គ្រួសារ នៅឃុំផ្លូវទូក ដែលរងគ្រោះដោយខ្យល់ព្យុះ ធ្វើឲ្យរលំផ្ទះចូលក្នុងទឹកទាំងស្រុង

2022/10/13 02:53:29 am        70

កំពង់ឆ្នាំង៖ ដោយទទួលបានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ​គណៈអភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ លោក សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ មានអភិបាលស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្ត ជូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានរងគ្រោះដោយខ្យល់ព្យុះធ្វើឲ្យលំនៅដ្ឋាន​របស់គាត់ត្រូវលិចចូលក្នុងទឹក​ទាំងស្រុង ក្នុងនោះមានភូមិថ្នល់ឈើទាល០៨ គ្រួសារ ភូមិពាមខ្នង៥គ្រួសារ ។

ក្នុងឱកាសសំណេះសំណាលនោះអភិបាលរងខេត្តបានដាក់ចេញនូវវិធានការបន្ទាន់ ដោយត្រៀមកម្លាំងនគរបាល ប្រជាការពារ និងយោធាប្រមាណជា ២០នាក់ និងមធ្យោបាយផ្សេងៗ ដើម្បីត្រួតពិនិត្យនិងប្រចាំការនៅក្នុងឃុំផ្លូវទូក ដើម្បីសង្គ្រោះពលរដ្ឋ ក្នុងហេតុការណ៍ខ្យល់ព្យុះមកដល់ ។ទន្ទឹមនោះក៏បានរៀបចំនៅទីទួលសុវត្ថិភាពមួយចំនួនថែមទៀត រួមទាំងគ្រូពេទ្យផងដែរ។

តាមការបញ្ជាក់របស់លោក ប៉ាត់ គន មេឃុំផ្លូវទូក ឲ្យដឹងថា : ដោយសារឆ្នាំនេះ​ស្ថានភាពទឹក​ទន្លេសាបឡើងខ្លាំង បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូកចំនួន១៥៨ គ្រួសាររង​ផលប៉ះពាល់ ក្នុងនោះលំនៅដ្ឋាន១៧គ្រួសារ ត្រូវបានរងគ្រោះលិច​ក្នុងទឹកទាំងស្រុង​ដោយសារ​ខ្យល់ព្យុះ។ ប្រសិនបើទឹកទន្លេសាបនៅតែបន្តឡើង ហើយបើមានករណីខ្យល់ព្យុះទៀត លំនៅឋានពលរដ្ឋមួយ​ចំនួន​ទៀត ដែលសង់ទាប និងមានស្ថានភាពមិនរឹងមាំ អាចនឹងត្រូវលិចបន្តទៀត៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        14
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm