មន្ត្រីជាន់ខ្ពស់​ទីក្រុង Kiev និយាយថា រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​សង្គ្រាម​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន

2022/10/13 05:48:48 pm        544

​អ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន​លោក German Galushchenko បាន​ប្រាប់​ទូរទស្សន៍ ​CNN ថា ប្រហែល ៣០% នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លិចបំផ្លាញ បន្ទាប់ពី​ការ​វាយ​ប្រហារ ​២​ថ្ងៃ​ជាប់ៗ​គ្នាដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី។

ទីក្រុង Moscow បាន​ហៅ​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ថា ​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​អ៊ុយ​ក្រែ​ន​មក​លើ​ទឹកដី​រុស្ស៊ី​។ យោងតាម​បណ្តាញ​ព័ត៌មាន​សហរដ្ឋអាមេរិក មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​វា​ជា​លើកដំបូង​ហើយ​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​ ដែល​បាន​ជួបប្រទះ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​លោក។ ​លោក​បាន​វាយ​តម្លៃ​ថា អឺរ៉ុប​ក៏បាន​រង​ផល​ប៉ះពាល់​ដែរដោយសារ​សង្គ្រាម​តំណាង​នេះ ព្រោះ​ទីក្រុង Kiev បាន​ផ្អាក​ការនាំចេញ​ថាមពល​អគ្គិសនី​។ ​លោក Galushchenko បាន​បញ្ជាក់​ថា អ៊ុយ​ក្រែ​ន​ជួយ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបដើម្បី​សង្គ្រោះ​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន និង​ធ្យូងថ្ម​របស់​រុស្ស៊ី និង​ចង់​ត​ភ្ជាប់​វិញ​ឲ្យ​បាន​ឆាប់​ពី​ប្រភព​ផ្សេងទៀត​។

​មេបញ្ជាការ​កងទ័ព​ទើប​ត្រូវ​បាន​តែង​តាំង​ថ្មី​នៃ​កងកម្លាំង​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន លោក Sergey Surovikin កំពុង​ព្យាយាម​បង្ហាញ​លទ្ធផល​ឲ្យ​បាន​លឿន​ដល់​លោក Vladimir Putin ដោយ​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រធាន​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​រាយការណ៍​ថា នេះ​គឺជា​របៀប​បំពេញការងារ​របស់​មេ​បញ្ជាការ​ថ្មី​រូប​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        153
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm