Club Bruges ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UCL លើកដំបូង​ ក្រោយ​ស្មើ​នៅ​ទឹកដី Atletico Madrid

2022/10/13 05:54:21 pm        231

​បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​គ​ប៊ែ​ល​ហ្ស៊ិ​ក ១៨សម័យ Club Bruges បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ជា​លើកដំបូង ​ក្រោយ​ស្មើ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​របស់ Atletico Madrid ០-០ យប់មិញ​។

​​Club Bruges មាន​ស្ថិតិ​អាក្រក់​នៅ UEFA Champions League ១០រដូវ​កាល​កន្លងមក​ដោយបាន​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ប៉ុណ្ណោះ តែ​លើក​នេះ​មិនធម្មតា​ក្រោយ​លេង ៤ប្រកួត​មិន​ចាញ់​។ ​​Club Bruges ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ដោយ​អតីត​ខ្សែការពារ Stoke និង West Ham, Carl Hoefkens បានធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ Atletico Madrid តឹងចិត្ត​ក្រោយ​ឱកាស​ស៊ុត ២១លើក​ចំ​គោលដៅ ៩លើក​តែ​បំប៉ោង​សំណាញ់​ទី​មិនបាន ​ទោះបីជា​ក្រុម​ភ្ញៀវ​សល់​គ្នា​តែ ១០នាក់​នៅ​នាទី​ទី៨២ ក៏ដោយ​។​

​​លទ្ធផល​នេះ​ធ្វើឱ្យ Club Bruges ​លេង ៤​ប្រកួត​មាន ១០ពិន្ទុ​ឈ្នះ ៣ ស្មើ ១ ដាច់​ក្រុម​លេខ២ Porto ៤ពិន្ទុ និង​ដាច់​ក្រុម​លេខ៣ Atletico Madrid ៦ពិន្ទុ​។ ​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ Porto យកឈ្នះ​នៅ​ទឹកដី Bayer Leverkusen ៣-០​។ ​ដូច្នេះ​ក្នុង​ពូ​ល​នេះ ៣ក្រុម​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ឱកាស​ទៅ​ជុំ​បន្ត​រួមមាន Porto, Atletico Madrid និង Leverkusen៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm