សម្តេចតេជោ ជំរុញអាស៊ានអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ

2022/10/13 07:19:00 pm        640

​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញឱ្យបណ្តាសមាជិកអាស៊ាន អនុវត្ត​ប្រកបដោយប្រសិទ្ធភាពនូវ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ដើម្បីជំរុញការស្តារសេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ងើបចេញពីវបត្តិកូវីដ-១៩។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ធ្វើឡើងនៅ​សណ្ឋាគារ​សុខាភ្នំពេញ នៅថ្ងៃទី១៣ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានអាស៊ាន ​មានប្រសាសន៍ថា ​ការអនុវត្តកិច្ច​អភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត​ និងវប្បធម៍ ​នឹង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​ការអភិឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត​ និង​វប្បធម៌​ ក៏​ជា​យុទ្ធសាស្រ្ត​មួយ​ប្រកប​ដោយសក្តានុពល​ក្នុងការជំរុញការស្តារសេដ្ឋកិច្ចអាស៊ាន​ឡើងវិញ​ ជាពិសេស​ជួយ​ដល់វិស័យទេសចរណ៍ ​ដែល​ទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ​លើក​កម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុនតូច ​និងមធ្យម ជំរុញសហគ្រិនភាព ​ធុរកិច្ចថ្មី ​និងឌីជីថលូបនីយកម្ម​ សំដៅគាំទ្រ​ដល់​ការអភិវឌ្ឍសហគមន៍អាស៊ាន​ប្រកប​ដោយបរិយាប័ន្ន ​និងចីរភាព ​ព្រមទាំងពង្រឹង​គុណភាពតម្លៃ​នៃ​សហគមន៍​អាស៊ាន”។

សម្តេចតេជោ ​ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ក្រុងសៀមរាប​ស្តីពីការ​លើក​កម្ពស់​សហគមន៍អាស៊ាន​ប្រកប​ដោយ​ការ​ច្នៃប្រឌិត ​និង​ភាព​សម្រប ​ដើម្បីលើកស្ទួយ​សេដ្ឋកិច្ចវប្បធម៍ និងច្នៃប្រឌិត”។

បន្ថែមពីលើនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី លើកឡើងថា ​អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ច​សហប្រតិបត្តិការ ​និង​បង្កើនការយកចិត្តទុកដាក់លើការគាំពារ ​និង​អភិវឌ្ឍន៍​មូលធនមនុស្ស ដើម្បី​ស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ាន ​ប្រកប​ដោយភាពធន់ និងចីរភាព៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm