មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ ចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែ និងដំណាំដែលខូចខាតដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ

2022/10/13 07:40:23 pm        533

ព្រះវិហារ៖ នៅថ្ងៃទី១២ខែតុលា ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បាន​ដឹកនាំមន្ត្រី​ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ​ចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋ នៅស្រុកជ័យសែន និងស្រុករវៀង ​ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ។

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង និងផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្ត​ក្នុងនាម​គណៈកម្មការគ្រោះមហន្តរាយខេត្ត គឺផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋដែលលិចលង់ដោយ​ទឹកជំនន់មានចំនួន ៩៨០០ហិកតា។ គិតមកដល់ថ្ងៃនេះ ចំពោះស្រុកជ័យសែន និងស្រុករវៀង រងផល​ប៉ះពាល់ផ្ទៃដីស្រែចំនួន ២៣០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ពិសេសផ្តោត​លើដំណាំដំឡូងមីខូចរហូតចំនួន ២៤០០ហិកតា។

ឯកឧត្តម បន្តថា ក្រោយពិនិត្យឃើញជាក់ស្តែង ​ក្នុងនាមប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ ​បានពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក តាមរយះឯកឧត្តម​អភិបាលខេត្ត រង់ចាំ​ទទួល​នូវសំណើររបស់​ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួន​នៅ​ស្រុកជ័យសែន និងស្រុករវៀង ឃើញថា ផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវគាត់​មាន​បញ្ហា​មួយពេលដែលឱ្យពូជស្រូវមក គាត់មិនអាចធ្វើស្រូវបានដោយសារអត់មានប្រភពទឹក ប៉ុន្តែសម្រាប់​ពូជ​ស្រូវនេះ​គាត់ថា​បើមិនអាចធ្វើចុងរដូវវស្សាបានគឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយ។

បន្ថែមពីនេះឯកឧត្តម ក៏បានផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋ ​បើគាត់មិនធ្វើស្រូវទេ គឺអាច​ជ្រើស​រើស​យកនូវពូជដំណាំរួមផ្សំ និងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្មមានរហូតដល់ ១៦មុខ សម្រាប់យក​ទៅផលិតនៅក្នុងដីដែលអាចធ្វើបានដោយប្រើប្រាស់ទឹកតិចតួច សម្រាប់ផ្គត់ផ្គង់​ជីវភាពគ្រួសារ ​ហើយបើសិនជាច្រើនអាចលក់បាន។

ជាមួយគ្នានេះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចតេជោ​បានយកចិត្តទុកដាក់ដ៏​ខ្ពង់ខ្ពស់​ចំពោះ​កសិករ​ដែលរំពឹងលើដំណាំ​ដែលជា​ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។​ហើយ​ប្រជាពលរដ្ឋក៏បាន​សំដែង​នូវការ​សប្បាយចិត្ត ដែល​សម្តេចតេជោ បានបញ្ជូនប្រតិភូមកជួយអន្តរាគមន៍ជូនពួកគាត់ ​ធ្វើឱ្យពួកគាត់រីករាយទទួលយក ពូជ​ដំណាំដើម្បីយកទៅដាំដុះក្រោយទឹកស្រកចុះទៅវិញ និងនៅឆ្នាំក្រោយ។

ទន្ទឹមនេះឯកឧត្តម ប្តេជ្ញាចិត្ត​នឹងនៅកៀកជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវសំណូមពរ​ទាំងឡាយ ​ពិសេសមិនឱ្យប្រជាពលរដ្ឋដាច់ស្បៀង​ដោយអាជ្ញាធរមិនបានដឹងនោះឡើយ ៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm