ជើងហោះហើរជាច្រើន បាននិងកំពុងតភ្ជាប់មកកាន់កម្ពុជាឡើងវិញ ខណៈចំនួនអ្នកធ្វើដំណើរហក់ឡើងខ្ពស់

2022/10/13 08:21:05 pm        881

ភ្នំពេញ៖ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានហក់កើនឡើងជាងបណ្តើរៗ ស្របពេល​ជើងហោះហើរ​ក៏បានកំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នា ជើងហោះហើរមួយចំនួន​ផ្សេង​ទៀតបានកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។

ឯកឧត្តម ស៊ិន ចាន់សេរីវុធថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើង​ក្នុងសិក្ខាសាលាកាលពីថ្ងៃទី ​១២ ដល់ថ្ងៃទី ១៤ខែតុលា នេះថា ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់នៃវិបត្តិនេះ ​ជាពិសេសបន្ទាប់ពីមានការបើកប្រទេសឡើងវិញ ជើងហោះហើរបានចាប់ផ្តើមភ្ជាប់ឡើងវិញជាបណ្តើរៗ ​ដោយមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន​មួយចំនួន បាននិងកំពុងតភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញផងដែរ។

ឯកឧត្តម បន្តឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ ​បានកើនឡើងជាលំដាប់ ជាក់ស្តែង​នៅក្នុងខែតុលា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ នេះ ​ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ បាន​កើនឡើងជិត ៣០ ភាគរយ។ ចំណែកចំនួនជើងយន្តហោះ​ បានកើនឡើងក្នុងមួយខែៗ ចន្លោះ ៣០ ទៅ ៣៥ ភាគរយ។

បន្ទាប់ពីរាជរដ្ឋាភិបាលដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ ​និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ពេលមកកម្ពុជា ​ឯកឧត្តម រំពឹងថា ចំនួនអ្នក​ដំណើរតាម​ជើងយន្តហោះ​ និងការតភ្ជាប់ជើងហោះហើរ ​នឹងកើនឡើងកាន់តែច្រើន។

ឯកឧត្តម ថ្លែងថា ជុំវិញការបើកជើងហោះហើរនេះ រាជរដ្ឋាភិបាលក្រោមចក្ខុវិស័យរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​សម្តេចតេជោ​ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែង​ព្រលានយន្តហោះ ​ដែលទើបកើតឡើងចំនួន ២ គឺជាសមិទ្ធផលថ្មី ប្រកបដោយ​ស្តង់ដារខ្ពស់​ដែលអាចធ្វើឲ្យជើងយន្តហោះធំៗចុះចតបាន ​ដែលតាមរយៈនេះ ឯកឧត្តម រំពឹងថា នៅ​ថ្ងៃខាងមុខ ​បន្ទាប់ពីបើកឲ្យដំណើរព្រលានទាំងពីរនេះ កម្ពុជានឹងទទួលបានជើងហោះថ្មីៗ​បន្ថែម​ទៀត៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm