លោក ​Putin និយាយថា រុស្ស៊ី​អាច​បង្កើន​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅដល់​អឺរ៉ុប

2022/10/13 09:29:21 pm        683

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​មូ​ស្គូបាន​ត្រៀមខ្លួនដើម្បី​បន្ត​ការផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​អឺរ៉ុបតាមរយៈ​តំណ​ភ្ជាប់​នៃ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ដែល​ត​ភ្ជាប់​ទៅ​ប្រទេស​អាល្លឺម៉ង់នៅក្រោម​សមុទ្រ​បាល់​ទិ​ក​។​

​ថ្លែង​នៅក្នុង​វេទិកា​ថាមពល​ទីក្រុង​មូ​ស្គូ លោក ​Putin បាន​ចោទប្រកាន់​ជាថ្មី​ម្តង​ទៀតថា សហរដ្ឋ​អា​មេរិ​ក​ទំនងជា​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ដែល​បាន​បំផ្លាញ​តំណ​ភ្ជាប់​ទាំង២ ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream 1 និង​តំណ​ភ្ជាប់​មួយ​ផ្សេងទៀត​ក្នុងចំណោម​តំណ​ភ្ជាប់​ទាំង២ ​នៃ​បំពង់​បង្ហូរ​ប្រេង Nord Stream 2 បណ្តាលឱ្យ​លេច​ធ្លាយ​ឧស្ម័ន​ដ៏​ធំ និង​បាន​កាត់ផ្តាច់​សេវា​។ ​មេដឹកនាំ​រុស្ស៊ីបាន​និយាយ​បង្អាប់​ប្រទេស​លោកខាងលិច​ម្តង​ហើយ​ម្តងទៀត ដោយ​បង្កើន​ការរំពឹងទុក​នៃ​ការបញ្ជូន​ឧស្ម័ន​តាមរយៈ​បំពង់​បង្ហូរ​ប្រេង Nord Stream 2 ដែលជា​ជម្រើស​ចាញ់​ប្រៀប​ខាង​នយោបាយ​សម្រាប់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងទៀត​។ ដោយ​អះអាង​សារជាថ្មី លោក Putin និយាយថា ការវាយប្រហារ​បំពង់​បង្ហូរ​ឧស្ម័ន​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​ដែលមាន​បំណង​ធ្វើឱ្យ​អឺរ៉ុប​ចុះខ្សោយ ​ដោយ​ការបញ្ឈប់​លំហូរ​ឧស្ម័ន​មានតម្លៃ​ថោក​ពី​ប្រទេស​រុស្ស៊ី​។ លោក​បាន​និយាយថា សកម្មភាព​នៃ​ការបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង 2 គឺជា​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ ដែលមាន​គោលបំណង​ធ្វើឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ថាមពល​នៃ​ទ្វីប​ទាំងមូល​ ដោយ​រារាំង​ការផ្គត់ផ្គង់​ថាមពល​មាន​តម្លៃថោក ដោយ​ចោទប្រកាន់ថា ​សហរដ្ឋអាមេរិក​មានបំណង​បង្ខំ​ឱ្យ​អឺរ៉ុប​ផ្លាស់ប្តូរ​ទៅ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ ​ដែលមាន​តម្លៃ​ថ្លៃ​ជាង​នេះ​។

លោក​និយាយថា អ្នក​ដែល​ចង់​កាត់​ផ្តាច់ទំនាក់ទំនង​រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប គឺជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​នៃ​ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream​។ ខណៈ​រុស្ស៊ី​នៅតែ​បូម​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​តាម​ប្រទេស​អ៊ុយ​ក្រែ​ន ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​សមុទ្រ​បាល់​ទិ​ក​បានធ្វើឱ្យ​ការខ្វះ​ថាមពល​ធ្ងន់ធ្ងរ​ ដែល​អឺរ៉ុប​ប្រឈម​មុខមុន​​រដូវ​រងា​នេះ​។ បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 មិនដែល​បាន​បញ្ជូន​ស្ម័ន​ធម្មជាតិ​ទៅកាន់​អឺរ៉ុប​នោះទេ ដោយសារ​ប្រទេស​អាល្លឺម៉ង់បាន​ទប់​ការបង្ហូរ​ចាប់តាំងពី​ដំបូង​ នៅមុន​ការវាយលុក​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃទី24 ខែកុម្ភៈ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm