ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដល់សមាជិកសភាពាណិជ្ជកម្ម

2022/10/13 10:10:11 pm        288

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

នៅក្នុងអង្គសិក្ខាសាលា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ផាន អូន ​បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺ​ដើម្បី​បញ្ជ្រាបការ​យល់ដឹងផ្នែកច្បាប់ចៀសវាង​អនុវត្ត​ខុស​ជាយថាហេតុដោយធុរជន​ សិទ្ធិអំណាច​របស់​មន្រ្តី​ស៊ើបអង្កេត ​សិទ្ធិរបស់​អ្នកប្រើប្រាស់​ និងកាតព្វកិច្ចរបស់ធុរជន​។

សិក្ខាសាលានេះ ​គឺជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញ លើកកម្ពស់កិច្ចការពារ​អ្នក​ប្រើប្រាស់​ និងកិច្ចការប្រកួតប្រជែង ​ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និង​ពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើងពាក់ព័ន្ធដល់ការអនុវត្តច្បាប់​ស្ដីពីការ​ប្រកួតប្រជែង ​និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់កន្លងមក។

ទន្ទឹមនឹងការអនុវត្តច្បាប់ទាំងពីរនេះ​ អគ្គនាយកដ្ឋាន ក.ប.ប. ក៏ផ្តោតសំខាន់លើការបញ្ជ្រាប​វប្បធម៌​នៃការប្រកួតប្រជែងដោយស្មើភាព ​និងការការពារអ្នកប្រើប្រាស់ ​តាមរយៈការផ្សព្វផ្សាយ ក៏ដូចជា​ការជំរុញការយល់ដឹង ​ដល់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម ​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ ​បណ្តាញផ្សព្វផ្សាយ និងសាធារណជនទូទៅ ​លើបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ​ដើម្បីធានាថា​ស្ថាប័នទាំងនោះមើលឃើញពីផល​ប្រយោជន៍​នៃការ​ប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ​ឯកឧត្ដមឧកញ៉ា ងួន ម៉េងតិច បានណែនាំឱ្យ​អង្គសិក្ខា​សាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់នូវមាត្រាសំខាន់ៗ​នៃច្បាប់ទាំងនេះ ​ព្រោះថា ប្រៀប​បានដូចជារបងដ៏រឹងមាំមួយ ​ដែលអាចជួយឱ្យអ្នកកំពុងប្រកបរបរទទួលទាន​ដោយស្មោះត្រង់ និងសុចរិត​ទទួលបាននូវការគាំពារពីសំណាក់រាជរដ្ឋាភិបាល ​ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប ក្នុង​ការប្រកបអាជីវកម្មរបស់ខ្លួនដោយមិនមានភាពភ័យខ្លាច និងឈ្នះនូវគូរប្រកួតប្រជែង ដែល​មិនស្មោះត្រង់ណាមួយ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        81
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        147
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm