រាជធានីភ្នំពេញ និងទីក្រុងឡាណាកាចុះហត្ថលេខាលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នា

2022/10/13 11:39:53 pm        86

ភ្នំពេញ ៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប បានធ្វើពិធីចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក Andreas Vyras អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប និងបានធ្វើពិធីចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពី ការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ដែលជំនួបពិភាក្សាការងារ និងពិធីចុះហត្ថលេខារវាងទីក្រុងទាំងពីរបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាង៥សតវត្សរ៍ ពិសេសលើកពីរបប ប៉ុល ពត ដែលបានធ្វើឲ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិចេញពីរបបនេះ និងធ្វើឲ្យកម្ពុជា ពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។ ស្របជាមួយនិងការអភិវឌ្ឍន៍នេះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាកា​រទប់​ស្កាត់​ជម្ងឺកូវីដ-១៩ជាដើម ដែលបញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងដោះស្រាយយ៉ាងសកម្មផងដែរ និងបានកសាងមន្ទីរពេទ្យ​សម្រាប់​ព្យាបាលជម្ងឺកូវីដ-១៩ និងព្យាបាលជម្ងឺផ្សេងៗទៀតដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា សម្រាប់រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើននៅលើពិភពលោក ហើយថ្ងៃនេះ​រាជធានភ្នំពេញក៏មានកិត្តិសយដែលបានចុះហត្ថលេខា លើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពី ការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប។ ឯកឧត្តម ឃួង ស្រេង បានបង្ហាញពីបំណងចង់​ឲ្យរាជធានីភ្នំពេញ​ក្លាយជាទីក្រុងវៃឆ្លាតនៅពេលដ៏ខ្លីខាងមុខនេះ។

លោក Andreas Vyras អភិបាលក្រុងឡាណាកា ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីភាពរីកចំរើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលលោកនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អជុំវិញ​ការរាតត្បាត​នៃ​ជម្ងឺកូវីដ-១៩ ដោយលោកសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា ។ បន្ថែមពីនេះក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់​គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុងឡាណាកាមាន នឹងយកមកចែករំលែកជូនរាជធានីភ្នំពេញ ដែលមាន​ដូចជា ចំណតឆ្លាតវៃ ភ្លើងបំភ្លឺឆ្លាតវៃ ការគ្រប់គ្រងសំណល់រឹងឆ្លាតវៃជាដើម ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm