ឯកសារ​ចំនួន​៣១ នឹង​យកទៅ​អនុម័ត​និង​កត់សម្គាល់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេលខាងមុខ​

2022/10/14 12:49:42 am        683

​ភ្នំពេញ​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម វប្បធម៌​អាស៊ាន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី១៣ ខែតុលា​ឆ្នាំ ២០២២​នេះ បាន​ឈាន​ដល់​ការបញ្ចប់​។ ក្រោយ​បិទ​បញ្ចប់​គឺ​ទទួលបាន​បាន​នូវឯកសារ​លទ្ធផល​ចំនួន ៣១ ដែល​នឹងត្រូវ​យកទៅ​អនុម័ត និង​កត់សម្គាល់​សម្រាប់​កិច្ចប្រជុំ​ពូ​ល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ វិច្ឆិកា​ខាងមុខ​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម វប្ប​ធ៌​ម​អាស៊ាន ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី ១៣ ខែតុលា​នេះ បាន​ឈាន​ដល់​ការបិទ​បញ្ចប់​។ ក្រោយ​ការបិទ​បញ្ចប់ ឯកឧត្តម ហង់ ជួនណា​រ៉ុង តំណាង​ជាតិ​សម្រាប់​សហគមន៍​សង្គម វប្បធម៌​អាស៊ាន និង​វត្តមាន​ឯកឧត្តម Lim Jockhoi អគ្គលេខាធិការ​អាស៊ាន ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដោយ​វាយតម្លៃ​ពី​ភាពជោគជ័យ​នៃ​កិច្ច​បបរ​ជុំ​នេះ​ផងដែរ​។​ ​ជា​លទ្ធផល គឺ​មាន​ការសម្រេច​នូវ ឯកសារ​លទ្ធផល​ចំនួន ៣១ ដែល​នឹងត្រូវ​យកទៅ​អនុម័ត និង​កត់សម្គាល់​សម្រាប់​កិច្ចប្រជុំ​ពូ​ល​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ វិច្ឆិកា​ខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បានបញ្ជាក់​ថែមថា ឯកសារ​លទ្ធផល​ចំនួន ១១ គឺ​នឹងត្រូវ​បានអនុម័ត ខណ​:​ឯកសារ​លទ្ធផល​ចំនួន ២០​ទៀត គឺ​នឹងត្រូវ​កត់សម្គាល់​។​ ឯកឧត្តម បន្តថា​ចំនួន​នេះ គឺ​ច្រើនជាង​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​កន្លង​។ ក្នុង​ឯកសារ​លទ្ធផល​ទាំងនោះ ក៏មាន​ការផ្តោត​លើ​កីឡា យុវជន ការអប់រំ​បែប​ឌីជីថល និង​វិស័យ​ជាច្រើន​ផ្សេងទៀត​។​

​ក្នុង​សន្និសីត​នេះ ឯកឧត្តម Lim Jockhoi អគ្គលេខាធិការ​អាស៊ាន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​កិច្ចប្រជុំ​នេះ​បាន​ជោគជ័យ​ផងដែរ​។ ឯកឧត្តម​បង្ហាញ​ការ​ស្វា​គម​រង់ចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ប​ហរ​ជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំក្រោយ​ផងដែរ​។​

​ក្នុងឱកាស​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម វប្ប​ធ៌​ម​អាស៊ាន នេះ ក៏មាន​ព្រឹត្តិការណ៍​យុវជន​ជា​ព្រឹត្តិការណ៍​អម​សំខាន់​ចំនួន ៤​ផងដែរ​។ ក្នុងនោះ​រួមមាន កិច្ចសន្ទនា​យុវជន​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប ការប្រកួតប្រជែង​វីដេអូ​យុវជន​អាស៊ាន ការប្រកួតប្រជែង​រូបថត​អាស៊ាន និង​ការជជែក​ដេញដោល​យុវជន​អាស៊ាន​៕ អត្ថបទ​៖ គឹម​ហុក 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm