កណ្ដាល ៖ នៅយប់ថ្ងៃទី១៣ តុលា ២០២២ នេះមានករណីលិចទូកដទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩៖០០នាទី ស្ថិតនៅចំណុច ទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បន្ថែមថា ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដទទឹង បាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែងភូមិឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក យើងបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និងប្រជាពលរដ្ឋ ចុះស្វែងរក និងជួយសង្គ្រោះសិស្សសាលា បានចំនួន ០៤នាក់ ស្រី ០១នាក់ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន ០២នាក់ ស្រី ០នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។
ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។ នេះបើតាមលារបញ្ជាក់របស់លោកស្នងការ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងតែបន្តស្វែងរកដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥គ្រឿង ។