សិង្ហ​បុរី​មកដល់​កម្ពុជាត្រៀម​ប្រកួត​មិត្តភាពអបអរ​ពិធី​បើក​ពាន​បាល់ទះ​សម្ដេច​តេ​ជោចុង​សប្ដាហ៍​នេះ

2022/10/14 05:26:56 pm        104

​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​សិង្ហ​បុរី បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ ដើម្បី​ត្រៀម​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា អបអរសាទរ​ពិធី​បើក​ការប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​ចុង​សប្ដាហ៍​នេះនៅ​សាល​ទីលាន​បាល់ទះនៃ​កីឡដ្ឋាន​ព្រី​នស៍។​

​ដំណើរ​មកដល់​កម្ពុជា​នេះត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជានៅ​អាកាស​ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ។​ ​លោក​ Chia Min Chong ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​សិង្ហ​បុរី ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បាន​ថ្លែងអំណរគុណ​កម្ពុជាដែល​បានរៀបចំ​ជំនួប​មិត្តភាព​នេះ​ឡើង ហើយ​លោក​ពិតជា​រីករាយដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ដូចជា​កម្ពុជា។​ ​បន្ថែម​លើ​នេះលោក​បាន​ថ្លែង​កោតសរសើរ ចំពោះ​ភាព​រីកចម្រើននៃ​វិស័យ​បាល់ទះ​កម្ពុជា ហើយ​លោក​រំពឹងថា នៅ​ថ្ងៃ​អនាគតកម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដ៏​មាន​សក្ដានុពល​លើ​វិស័យ​បាល់ទះ​នេះ។ លោក​សង្ឃឹមថា ការប្រកួត​ជាមួយ​កម្ពុជានឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​សម្រាប់​ក្រុម​ខ្លាំង សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ។​

​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរីនឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៥ ខែតុលានៅ​កីឡដ្ឋាន​ព្រី​នស៍ ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២។ ការប្រកួត​នេះក៏មាន​ការលក់​សំបុត្រ​ផងដែរក្នុងតម្លៃ ៨​ពាន់​រៀល។​ អ្វីដែល​ពិសេសដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ធំ នៃ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្រៅពី​ការប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី សហព័ន្ធ​ក៏​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ ១​ប្រកួត​ទៀតរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​គុយបានា​ថ្ងៃទី​២០ ខែតុលា​ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        118
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm