វិមាន​ក្រឹម​ឡាំង​អះអាងថា​ គោលបំណង​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​អាច​សម្រេច​បាន​តាម​រយៈ​ការចរចា

2022/10/14 05:40:47 pm        581

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គោលបំណង​នៃ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ទីក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ផ្លាស់ប្ដូរ​ទេ ប៉ុន្តែ​អាច​សម្រេច​បាន​តាម​រយៈ​ការចរចា​។

​ការ​អត្ថាធិប្បាយ​ទៅកាន់​កាសែត​រុស្ស៊ី Izvestia គឺជា​លើក​ចុង​ក្រោយ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​នេះ ដោយ​សង្កត់ធ្ងន់​ពី​ការ​បើក​ឲ្យ​មានការ​ចរចា​របស់​ទីក្រុង Moscow គឺជា​ការ​ផ្លាស់ប្ដូរ​សំឡេង​ ក្រោយពេល​បរាជ័យ​ដ៏​អាម៉ាស់​ជា​បន្តបន្ទាប់​សម្រាប់​កង​កម្លាំង​រុស្ស៊ី​ក្នុង​សមរភូមិ ខណៈ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ជិត​បញ្ចប់​ខែ​ទី​៨។ ​លោក ​Peskov ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ​គោលដៅ​មិន​ផ្លាស់ប្ដូរ​ឡើយ ប្រតិបត្តិការ​សឹក​ពិសេស​នៅតែ​បន្ត វា​នឹង​បន្ត​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​យើង ប៉ុន្តែ​យើង​បាន​បញ្ជាក់​ដដែលៗ​ថា​ យើង​នៅតែ​បើកទ្វារ​ចរចា​ដើម្បី​សម្រេច​បំណង​របស់​យើង​។​

​លោក Peskov បាន​បន្ថែម​ថា យ៉ាងណាក៏ដោយ​លោក​ពុំបាន​មើល​ឃើញ​ក្ដី​សង្ឃឹម​ណាមួយ​ សម្រាប់​ការ​ចរចា​ជាមួយ​លោក​ខាង​លិច​ទេ​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ ​ដោយសារ​ឥរិយាបទ​អរិភាព​របស់​ខ្លួន​ចំពោះ​ប្រទេស​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        40
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        129
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm