កីឡាករ​ចំបាប់ ១០​រូបត្រឡប់មកពី​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ប្រកបដោយ​ផ្លែ​ផ្កាសម្រាប់​ត្រៀម​ស៊ី​ហ្គេម​

2022/10/14 05:46:55 pm        71

ចំបាប់៖ ​កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា ១០​រូបបាន​ត្រឡប់​មកដល់​មាតុភូមិជាមួយ​លទ្ធផល​ផ្លែផ្កា​ដ៏​ល្អប្រសើ របន្ទាប់ពី​បោះ​ជុំរុំ​ហ្វឹកហាត់​ជិត ២​ខែនៅ​ប្រទេស​អ៊ីរ៉ង់លើ​ប្រភេទ​កីឡា​ចំបាប់​ Freestyle and Greco-Romance ​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាបាន​ឲ្យ​ដឹងថា កីឡាករ​ទាំង ១០​រូបបានធ្វើ​ដំណើរ​មកដល់​កម្ពុជាកាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញារហូតដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ ក្រោម​គម្រោង​ថវិកា​របស់​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣​ (CAMSOC)។​ ​បន្ទាប់ពី​ហ្វឹកហាត់​នៅ​ទីនោះ លោក​សង្កេតឃើញ​សមិទ្ធផល​របស់​កីឡាករ​ម្នាក់ៗមានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដ្បិត​នៅ​ទីនោះសម្បូរ​ដៃគូ​ប្រកួត និង​មាន​ក្លិប​ច្រើន​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ពោលគឺ​រំ​លង ១​ថ្ងៃ​ប្រកួត​ម្ដង ដែល​ជំរុញ​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​សមត្ថភាព​កាន់តែ​ល្អប្រសើរ។​ ​បន្ថែម​លើ​នេះកីឡាករ​ទាំង ១០​រូបបាន​ត្រៀម​ការប្រកួត​ជាច្រើន​ទៀតដើម្បី​ត្រៀម​ស៊ី​ហ្គេម ដូចជា​ការប្រកួត​ Maharani Cup I Senior National Championship in Medan 2022 នៅ​ឥណ្ឌូនេស៊ីពីថ្ងៃ​ទី​២៨ ខែតុលាដល់​ថ្ងៃទី​០១ ខែវិច្ឆិកា និង​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍នៅ​កម្ពុជាពីថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ​២០២២ និង​ការប្រកួត​ជើងឯក​អាស៊ីនា​ដើម​ឆ្នាំក្រោយ​ជាដើម។​

​លោក កាង ដែន​ពិសិដ្ឋ តាមរយៈ​នេះធ្វើ​ឲ្យ​សហព័ន្ធ​មានសង្ឃឹម​ខ្ពស់​លើ​ពួកគេ ក្នុងការ​ប្រជែង​រក​មេដាយ​ច្រើននៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំក្រោយ។ ទោះបី​មិនអាច​សន្និដ្ឋាន​មុន​ថានឹង​ឈ្នះ​មេដាយមាស ប្រាក់ ឬ​សំរឹទ្ធ តែ​ផ្អែកលើ​គុណ​ផល​របស់​កីឡាករ​កម្ពុជា​ពេលនេះ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ ពួកគេ​នឹង​អាច​ដណ្ដើម​មេដាយ​បាន​ច្រើន​ជូន​ជាតិ។​ ​គួរ​ដឹងថា កីឡាករ ១០​រូបដែល​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ រួមមាន​កីឡាករ ឃុន ប៊ុន​ណា​, ​ហេង វុទ្ធី​, ​ជុន ធួន​, ​ចាប សុខលី​, ​សឿន សុភា​ស់​, ​ថាច សុជាតិ​, ​លឹម សុខ​លាង​, ​អ៊ុ​ល សៅ​ហ៊ាង​, ​ឈឿន ឈាង និង ឈឿង វាសនា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់លោក​ Ghasemi Komeil​។ ក្រៅពី​ពួកគេ សហព័ន្ធ​ក៏បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ១៥​រូប​ផ្សេងទៀតទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm