សហព័ន្ធ​បាល់ទះ​ចាត់​ទុក​ជំនួប​មិត្តភាព​ជាមួយ​សិង្ហ​បុរី​គឺជា​ឱកាស​ពិសេស​សម្រាប់​កីឡាករ​បម្រុង​

2022/10/14 06:03:57 pm        133

​បាល់ទះ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរីនា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​ស្អែក​នេះ ក្នុងឱកាស​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២។ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធបាន​ចាត់​ទុ​ការ​ជំនួប​មិត្តភាព​នេះ គឺជា​ឱកាស​វាស់​ស្ទង់​សមត្ថភាព​កីឡាករពិសេស​កីឡាករ​បម្រុង ដើម្បី​បង្ហាញ​ពី​គុណ​តម្លៃ​របស់ខ្លួនដល់​គ្រូបង្វឹក។​

​ការលើកឡើង​នេះ បន្ទាប់ពី​លោក​បាន​អញ្ជើញ​ទទួល​ដំណើរ​មកដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ របស់​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរីកាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ។ ស្របតាម​ការណែនាំ​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ មន្ដ្រីជាន់ខ្ពស់​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ​ការស្វាគមន៍ និង​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ ចំពោះ​ក្រុម​ភ្ញៀវ​សិង្ហ​បុរីដែល​ដឹកនាំ​ដោយ​លោក​ Chia Min Chong ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​សិង្ហ​បុរី។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា សិង្ហ​បុរីគឺជា​ក្រុម​ខ្លាំង​មួយ។ ដូច្នេះ​ជំនួប​មិត្តភាព​ស្អែក​នេះនឹង​ផ្ដល់នូវ​ផលចំណេញ​ច្រើន សម្រាប់​ក្រុម​ទាំងពីរ ពិសេស​កម្ពុជា ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​មានឱកាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ កីឡាករ​ទាំងអស់ត្រូវ​ខំប្រឹង ខណៈ​ក្រុមការងារ​គ្រូ​នឹង​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ថ្មីៗ​បាន​លេង។ នេះ​ក៏​ជា​វិញ្ញាសា​ថ្មី​មួយសម្រាប់​គ្រូបង្វឹក ៣​សាសន៍មាន​ចិន គុយបា និង​កម្ពុជា ដើម្បី​តាម​ដាន ដាក់ពិន្ទុ ដោយ​តម្លាភាព​បំផុត។​​

​លោក​បន្ថែមថា ក្រៅពី​ការប្រកួត​មិត្តភាព​ជាមួយ​សិង្ហ​បុរី ក៏ដូចជា​ការត្រៀម​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​គុយបានា​ថ្ងៃទី​២០ ខែ​តុលា សហព័ន្ធ​ក៏មាន​ផែនការ​បញ្ជូន​ក្រុម​ជម្រើសជាតិ ទៅ​ប្រកួត​មិត្តភាព​នៅក្រៅ​ប្រទេស ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​​ ​គួរ​ដឹងថា ជំនួប​មិត្តភាព​អន្ដរជាតិរវាង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរីនឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​១៥ ខែតុលា​ស្អែក​នេះនៅ​កីឡដ្ឋាន​ព្រី​នស៍ ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ខណៈ​សំបុត្រ​ចូល​ទស្សនាការ​ប្រ​កួ​មិត្តភាព​អន្ដរជាតិ​នេះគឺមាន​តម្លៃ ៨​ពាន់​រៀល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm