រុស្ស៊ី​នឹង​ជម្លៀស​ជន​ស៊ីវិល​ចេញពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង Kherson ខណៈ​អ៊ុយ​ក្រែ​ន​វាយ​រុលទៅមុខ​

2022/10/14 06:36:44 pm        549

​រុស្ស៊ី៖ មេដឹកនាំ​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kherson ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន លោក Vladimir Saldo បាន​អំពាវនាវ​ឲ្យ​ជន​ស៊ីវិល​ចាកចេញ ដោយសារតែ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​រាល់ថ្ងៃ ពីសំណាក់​កងកម្លាំងអ៊ុយ​ក្រែ​ន​ដែល​កំពុង​វាយ​រុលទៅមុខ​។

​លោក​បាន​ជំរុញ​ពួកគេ​ឲ្យ​ជួយសង្គ្រោះ​ជីវិត​ខ្លួនឯង ​តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ការ​សម្រាក​កម្សាន្ត និង​ការសិក្សា និង​បាន​ស្នើសុំ​ជំនួយ​ពី​ទីក្រុង Moscow​។ ​ក្រោយមក​ការអំពាវនាវ​របស់​លោក​ ត្រូវ​បាន​ជួយ​ជំរុញ​បន្ត​ដោយ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Marat Khusnullin នៅ​ក្នុង​សារ​នៅ​តាម​ទូរទស្សន៍​រដ្ឋ។ អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ខ្លួន​បាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​របស់​ខ្លួន​។ ទាហាន​របស់ខ្លួន​ដែល​ទើប​ដណ្ដើម​បាន​មកវិញ​នូវ​តំបន់​មួយចំនួន​នៃ​ភាគ​ពាយ័ព្យ​ក្នុង​តំបន់ Kherson កំពុង​ចូល​ជិត​ដល់​ក្នុង​ទីក្រុង Kherson ហើយ។

លោក Khusnullin ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ពិសេស ​សម្រាប់​ប្រទេស​រុស្ស៊ី​ភាគ​ខាងត្បូង និង​ឧបទ្វីប Crimea បាន​និយាយថា រដ្ឋាភិបាល​បាន​សម្រេច​រៀបចំ​ជំនួយ​ សម្រាប់​ការ​ចាក​ចេញ​របស់​ប្រជាពលរដ្ឋ​នៃ​តំបន់ Kherson ទៅកាន់​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ។ ​យើង​នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា​នូវ​ការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ និង​របស់​ចាំ​បាច់​គ្រប់​បែប​យ៉ាង​។​ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ Tass អភិបាល​តំបន់ Rostov លោក Vasily Golubev បាន​និយាយ​ថា ក្រុម​ពលរដ្ឋ​ដំបូង​ចេញពី​តំបន់ Kherson នឹង​មកដល់​តំបន់ Rosto របស់​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm